លោក Zelenskyy​៖ រុស្ស៊ី​គ្មាន​ឱកាស​ឈ្នះ​សង្គ្រាម​នោះ​ទេ ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​ពន្លត់​អគ្គិភ័យ​នៅ​ក្រុង Mykolaiv

2022/08/01 07:46:37 pm        887

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​មហាសេដ្ឋី​ផ្នែក​កសិកម្ម​ម្នាក់លោក Oleksiy Vadatursky និង​ភរិយាដែល​បាន​ទទួល​មរណភាព ​ក្រោម​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង Mykolaiv កាលពី​ថ្ងៃអាទិត្យ​។

មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ មនុស្ស​ដូចជា​ពួកគេ ក្រុមហ៊ុន និង​តំបន់​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​របស់​យើង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​របស់​ពិភពលោក​។ លោក Zelenskyy បាន​អរគុណ​ដល់​ពលរដ្ឋ​ទីក្រុង Mykolaiv សម្រាប់​ភាព​ស្មោះត្រង់ និង​សម្រាប់​ការ​ការពារ​ទីក្រុង និង​តំបន់ ហើយ​លោក​បាន​និយាយ​ថា ​ជា​យុទ្ធសាស្ត្រ​រុស្ស៊ី​គ្មាន​ឱកាស​ឈ្នះ​សង្គ្រាម​នេះ​ទេ​។​ ​នៅ​ក្នុង​សុន្ទរកថា​លោក Zelenskyy បាន​ស្នើ​ជន​ស៊ីវិល​ដែល​នៅ​សេសសល់​ក្នុង​តំបន់ Donbas ឱ្យ​ចាកចេញក្នុងពេល​មានការ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​។ មានការ​សម្រេចចិត្តរ​បស់​រដ្ឋាភិបាល​លើ​ការ​ជម្លៀស​​ជា​ចាំបាច់​ចេញពី​តំបន់ Donetsk ដែល​អ្វីៗ​គ្រប់យ៉ាង​កំពុង​ត្រូវ​បាន​រៀបចំ មានការ​គាំទ្រ​ពេញលេញ ការ​ផ្តល់​ជំនួយ ទាំង​ការ​ដឹក​ជញ្ជូន​ និង​ផ្តល់​ការ​ចំណាយ​។

យើង​ត្រូវការការសម្រេចចិត្ត​ពី​សំណាក់​ប្រជាជន​ខ្លួនឯង ​ដែល​មិនទាន់​បានសម្រេច​ក្នុងការ​ចាកចេញ យើង​នឹង​ជួយ​អ្នក​។​ ​កាលពី​ថ្ងៃអាទិត្យ អង្គភាព​សេវាកម្ម​សង្គ្រោះបន្ទាន់​រប​ស់អ៊ុយ​ក្រែ​ន ​បាន​ចែករំលែក​វីដេអូ​នៃ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​ក្រុម​ជួយសង្គ្រោះ​ដែល​កំពុង​ប្រយុទ្ធ​នឹង​អគ្គិភ័យ ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង​កំពង់ផែ Mykolaiv​។ អភិបាលក្រុងលោក Vitaliy Kim បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ការបាញ់​ផ្លោង​បណ្តាល​ឲ្យ​សេដ្ឋី​មាន​បំផុត​ម្នាក់​របស់​អ៊ុយ​ក្រែ​ន​គឺលោក​Oleksiy Vadatursky និង​ភរិយា​របស់លោក​ស្លាប់​។ លោក Vadatursky ជា​អ្នកដឹកនាំ​ពាណិជ្ជកម្មផលិត​គ្រាប់​ធញ្ញជាតិ និង​នាំចេញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm