ក្រុមបាល់ទាត់​នារី​អង់គ្លេស​លើក​ពាន​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

2022/08/01 09:46:13 pm        181

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នារី​អង់គ្លេស​បាន​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោយ​ឈ្នះ​ជើងឯក​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប​លើកដំបូង​ បន្ទាប់ពី​យកឈ្នះ​ក្រុម​នារី​អាល្លឺម៉ង់ ២-១ ក្នុង​ម៉ោង​បន្ថែ​មនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង ៨ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​កីឡាការិនី Ella Toone គឺជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ​អង់គ្លេស​នៅ​នាទី​ទី៦២ មុន​ពេលដែល​អាល្លឺម៉ង់​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៩ ដោយ Lina Magull​។ ​១-១ នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត ៩០នាទី​ឈានដល់​ម៉ោង​បន្ថែម ១៥នាទី​ពីរដងទើប​អង់គ្លេស​រកបាន​គ្រាប់​ជ័យជំនះ​ដោយ​កីឡាការិនី​បម្រុង Chloe Kelly នៅ​នាទី​ទី១១០​។ ​សូមបញ្ជាក់ថា នេះ​ជា​ពាន​បាល់ទាត់​ធំ​ទីមួយ​ក្នុង​រយៈពេល ៥៦ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស ពោលគឺ​រាប់ទាំង​បាល់ទាត់​បុរស និង​នារី​អង់គ្លេស​ឈ្នះ​ពាន​សំខាន់​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ១៩៦៦ នៅពេល​ក្រុម​បុរស​លើក​ពាន World Cup​។

​​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុបមាន​អ្នកគាំទ្រ​ចូល​ទស្សនា​សរុប​លើសពី ៥០ម៉ឺន​នាក់​ក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley នេះ ដែលជា​ចំនួន​អ្នកទស្សនា​ច្រើន​បំផុត​បំបែក​កំណត់ត្រា​បាល់ទាត់​នារី​ជើងឯក​អឺរ៉ុប ពោលគឺបំបែក​កំណត់ត្រា​ចាស់​កាលពី Euro 2017 នៅ​ប្រទេស​ហូ​ឡង់​ដែលមាន​អ្នកទស្សនា​សរុប​ត្រឹមតែ ២៤០,០៥៥ នាក់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm