អ៊ីតាលី៖ ជនអន្តោប្រវេសន៍ជាង 1,000នាក់បានមកដល់កោះ Sicily ជាប្រជុំកោះនៅតំបន់ Lampedusa ប្រទេសអ៊ីតាលី។ បន្ទាប់ពីការពិនិត្យសុខភាព ជនអន្តោប្រវេសន៍ត្រូវបាននាំទៅកាន់ទីតាំងជនអន្តោប្រវេសន៍របស់កោះនេះ ដែលមានមនុស្សចំនួន 2,000នាក់បានមកដល់កកកុញរួចហើយ នៅក្នុងទីតាំងចំនួន 350កន្លែង។
ស្ថានភាពនៅលើកោះនេះនៅតែមានសភាពលំបាក ទោះបីជាអាជ្ញាធរបានជម្លៀសជនអន្តោប្រវេសន៍ជាច្រើនរយនាក់ទៅកាន់ទីក្រុង Sicily ដីគោកដើម្បីកាត់បន្ថយភាពចង្អៀតណែនក៏ដោយ។ នាវាធុនតូច និងធុនធំដែលដឹកជនអន្តោប្រវេសន៍បានបន្តបើកចូលក្រុង Sicily ភាគច្រើនចេញពីកំពង់ផែប្រទេសទុយនីស៊ី និងប្រទេសលីប៊ី។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ជនអន្តោប្រវេសន៍ចំនួន 438នាក់ផ្សេងទៀតរួមមានទាំងអនីតិជនដែលគ្មានអ្នករួមដំណើរចំនួន 117នាក់ និងស្ត្រី 35នាក់បានចុះពីកំពង់ផែ Taranto ក្នុងតំបន់ Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី បន្ទាប់ពីត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការចំនួន 4 ដាច់ដោយឡែកពីគ្នាដោយនាវាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ SeaWatch 3៕
អត្ថបទ៖ ប៊ុនថន