ស្ពាននិងប្រព័ន្ធលូនៅតាមផ្លូវ៣៧៦Fក្នុងខេត្តស្ទឹងត្រែង កំពុងត្រូវបានស្ថាបនា

2022/08/01 03:12:39 pm        710

ស្ទឹងត្រែង៖ ក្រុមបច្ចេកទេសស្ថាបនាផ្លូវស្ពាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បានធ្វើការកែសម្រួលផ្លូវ៣៧៦F និងពន្លឿនការស្ថាបនាស្ពាន និងប្រព័ន្ធលូថ្មីចំនួន១២កន្លែង ដើម្បីធានាការធ្វើចរាចររបស់ប្រជាពលរដ្ឋនៅចុងឆ្នាំនេះ។

ក្នុងសកម្មភាពសាងសង់ប្រព័ន្ធលូតាមបណ្តោយផ្លូវថ្មី ចេញពីឃុំភ្លុកទៅដល់ផ្លូវបេតុងឆ្ពោះ ទៅ​ឃុំស្រែគរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងលោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងារពន្លឿនការសាងសង់ប្រព័ន្ធលូ និងស្ពាន តាមបណ្តាញផ្លូវនេះ តភ្ជាប់ចេញពីភូមិឃុំភ្លុក ទៅដល់ទំនប់វ៉ារីអគ្គិសនីសេសានក្រោម២ ឱ្យឆាប់ហើយ ដើម្បីបន្តគម្រោងចាក់កៅស៊ូនៅឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ផ្លូវនេះ ជាអំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០១៨។

ប្រជាពលរដ្ឋ បានគាំទ្រចំពោះការយកចិត្តទុកដាក់នេះ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ជា​ផ្នែកមួយ​ដែលនឹងដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ។ ការតភ្ជាប់ផ្លូវជនបទនេះ ពិតជាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត និងជាផ្នែកមួយជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារកសិករ។

តាមការឱ្យដឹង នេះជាផ្លូវថ្មី ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យសាងសង់ឡើង មានប្រវែង ១១គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ​បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ មកទទួលយក​សេវាសាធារណនៅទីរួមស្រុកសេសាន និងបានទាក់ទងគ្នាដោះដូរសេដ្ឋកិច្ច​ជា​លក្ខណៈគ្រួសារ​ទៅតាមតំបន់នីមួយៗ៕អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
2026/06/01 05:37:33 pm        1
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
2026/06/01 05:10:23 pm        1
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
2026/06/01 04:44:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា

2026/06/01 08:53:25 pm
​ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
2026/06/01 08:25:58 pm
​កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
2026/06/01 08:25:41 pm
​EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
2026/06/01 08:25:21 pm
​មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
2026/06/01 08:24:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/01 01:12:23 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/01 08:11:52 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am