ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់នារីជើងឯក Tour de France ដែលរៀបចំជាលើកដំបូងបានបញ្ចប់ជាផ្លូវការនៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយជើងឯកបានទៅកីឡាការិនីហូឡង់ Annemiek van Vleuten។

ដំណាក់កាលចុងក្រោយដែលមានចម្ងាយផ្លូវ ១២៣.៣គីឡូម៉ែត្រ កីឡាការិនី Annemiek van Vleuten ដែលជិះឱ្យក្រុមប្រណាំង Movistar បានមកដល់ទីព្រ័ត្រមុនពេលគេប្រើពេល ៣ម៉ោង ៣៧នាទី ២៣វិនាទី តាមពីក្រោយដោយមិត្តរួមជាតិហូឡង់ Demi Vollering យឺតជាង ៣០វិនាទី និងលេខ២ កីឡាការិនីអ៊ីតាលី Silvia Persico យឺតជាង ១នាទី ៤៣វិនាទី។
Annemiek van Vleuten ដែលយកឈ្នះដំណាក់កាលទី៧ ដែរនោះបានក្លាយជាជើងឯក Tour de France នារីនេះក្រោយឈ្នះដាច់ ៣នាទី ៤៨វិនាទីពីអ្នកលេខ២ Demi Vollering និងលេខ៣ បានទៅកីឡាការិនីប៉ូឡូញ Katarzyna Niewiadoma។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ Tour de France នារីត្រូវបានរៀបចំឡើងលើកដំបូងប៉ុណ្ណោះ ក្រោយខកខានតាំងពីឆ្នាំ១៩៨៩៕
អត្ថបទ៖នាង សុភាវុធ