ព្រីនស៍ រៀលអ៊ីស្ទេត ចុះ MoU ជាមួយធានារ៉ាប់រង ដើម្បីបង្កើតរបៀបរស់នៅដែលមានសុវត្ថិភាព

2022/08/02 12:56:48 am        732

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយភ្នាក់ងារធានារ៉ាប់រង ដែលឈានមុខគេ ដើម្បីបង្កើតរបៀបរស់នៅដែលមានសុវត្ថិភាព និងមានភាពងាយស្រួល ក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែលផ្ដល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុមហ៊ុន CB Insurance ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុប , ក្រុមហ៊ុន AIA Cambodia , ក្រុមហ៊ុន Prudential Cambodia និងក្រុមហ៊ុន Forte Cambodia។ល។

លទ្ធផលធានារ៉ាប់រងជាច្រើន នឹងត្រូវផ្ដល់ជូនអ្នកទិញ និងអ្នកជួលអចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង មានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុតនៅប្រទេសកម្ពុជា ដែលធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើសរបៀបរស់នៅ សម្រាប់អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ និងជាក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវគម្រោង ចំនួន៦ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង ២០លានម៉ែត្រការ៉េ ដោយមានដីបម្រុងជាង ១២លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្ដាល នៅកម្ពុជា ដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។ អ្នកទិញក្នុងស្រុក និងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០% តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។

ចំពោះការទិញដោយសុវត្ថិភាព គឺផ្តល់ជូនអតិថិជននៅពេលទិញផ្ទះនឹងទទួលបានការធានារ៉ាប់រងគ្រោះអគ្គិភ័យ និងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុន Less Solutions។ សេវាកម្មប្រកបដោយភាពងាយស្រួល គឺអតិថិជនអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្ដល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គ ក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា តាមរយៈការដាក់ចេញនូវដំណោះស្រាយខាងលើ។

លោក Edward Lee បន្ថែមថា បច្ចុប្បន្ន ព្រីនស៍ វ័នត្រូពិកា ដែលជាគម្រោងវិឡាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប នៅខណ្ឌសែនសុខ ដែលមានចម្ងាយ ១០km ពីកណ្ដាលទីក្រុង គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនួញបរទេស ដែលស្វែងរកការរចនាស្ថាបត្យកម្មទានសម័យ ក៏ដូចជាបរិក្ខារទំនើបៗ ជាមួយនឹងតម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុងបុរី ដែលម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ ១០០% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។ ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី1 នៃគម្រោងព្រីនស៍ វ័នត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm