បាល់ទាត់៖ ប្រទេសបារាំងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង Covid-19 ទ្រង់ទ្រាយធំដោយមានមណ្ឌលចាក់វ៉ាក់សាំង ២០០កន្លែងជុំវិញប្រទេស។ កីឡដ្ឋាន Stade de France ដែលធ្លាប់ទទួលវគ្គផ្តាច់ព្រ័ត្រ FIFA World Cup និង UEFA Champions League ក៏ជាទីតាំងមួយដែលនឹងត្រូវបានប្រើប្រាស់ សំរាប់ទទួលរៀបចំការចាក់វ៉ាក់សាំងជូនប្រជាជន ក្នុងទីក្រុងប៉ារីសផងដែរ។

បើតាមការឲ្យដឹងពីអាជ្ញាធរបារាំង នឹងចាប់វ៉ាក់សាំងជូនប្រជាជនយ៉ាងហោចណាស់ ១មណ្ឌលពី ១ពាន់ទៅ ២ពាន់ដូសក្នុងមួយថ្ងៃ ខណៈអាជ្ញាធរគ្រោងធ្វើឲ្យបាន ១លានដូសក្នុងមួយសប្តាហ៍ និងឈានដល់ ២លានដូសក្នុងមួយសប្តាហ៍នៅដំណាច់ខែនេះ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានប្រកាសដែរថា សាលារៀននឹងចាប់ផ្តើមបិទទ្វានៅសប្តាហ៍ក្រោយនេះ ខណៈបារាំងធ្វើការបិទខ្ទប់ប្រទេសជាថ្មីនៅតំបន់ចំនួន ១៦ ក្នុងប្រទេសបារាំង៕
អត្ថបទ៖នាង សុភាវុធ