អត្តពលិកកម្ពុជា ដណ្តើមបានមេដាយ ០៧គ្រឿង ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

2022/08/02 02:20:09 am        1.1 K

ឥណ្ឌូនេស៊ី៖ គិតត្រឹមល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បើយោងតាមឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជា បានបញ្ជាក់ថាអត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយ៧គ្រឿងហើយ ក្នុងនោះមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ ២គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបន្តថា ជ័យជំនះនេះ បានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស ០១គ្រឿង ជាលើកដំបូង ដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ ក្រោយយកឈ្នះក្រុមកីឡាការិនីបាល់បោះថៃ ក្នុងលទ្ធផល ៧-៥ លើវិញ្ញាសានារី ៣ទល់ ៣នាក់ ខណៈកីឡាវាយកូណឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូ កាលពីថ្ងៃទី៣១ ខែមិថុនា។

ចំណែកមេដាយមាសទី២របស់កម្ពុជាកើតឡើងនៅព្រឹកថ្ងៃទី០១ ខែសីហានេះ បន្ទាប់ពីកីឡាការិនី វិច ចន្ថា ឈ្នះលើវិញ្ញាសាលោតចម្ងាយ (T44)។

ថ្ងៃទី០១ ខែសីហានេះដែរ ក្រៅពីមេដាយទាំងនោះ កីឡាករ ខូយ កុយ ឈ្នះមេដាយប្រាក់វិញ្ញាសាហែលទឹក ១០០ម៉ែត្រ របៀបកង្កែប និងកីឡាករ យ៉ាង វណ្ណៈ ដណ្តើមបានមេដាយសំរឹទ្ធលើកវិញ្ញាសាហែលទឹក១០០ម៉ែត្រ របៀបកង្កែបនេះដែរ។

ដោយឡែកគីឡាករ ហៀក ហុក និងវ៉ាន វ៉ុនឈ្នះមេដាយប្រាក់ម្នាក់មួយគ្រឿងវិញ្ញាសាអត្តពលកម្មរទេះរុញ។

ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ «គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។

ក្រោយពិធីបើកឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងសំនេរហ្វេសប៊ុកផ្ទាល់ខ្លួនថា កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាននូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ពួកគាត់ជាប្រជាពលរដ្ឋពេញលេញ។

ក្នុងស្មារតីនេះ កម្ពុជាមិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនីក្នុងទ្រង់ទ្រាយធំមកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។

នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច ក៏ជាជនពិការម្នាក់ដែរនោះ។

ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែ ទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កិឡាការិនីយើងទាំងអស់គ្នា!

គួរបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm