ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាថានឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣ដល់៩ ខែសីហា ឆ្នាំ២០២២។
ចំពោះតំបន់សមុទ្រអាចមានភ្លៀងខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ពិសេសនៅផ្នែកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។
