ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២សីហានេះ បានអនុញ្ញាតឱ្យប្រតិភូវៀតណាមដឹកនាំដោយលោកជំទាវ ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព។





