សហរដ្ឋអាមេរិក​បាន​សម្លាប់​មេដឹកនាំ​ភេរវកម្ម​អាល់​កៃ​ដា​ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/08/02 05:22:49 pm        1.1 K

​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​សម្លាប់​មេដឹកនាំ​ភេរវកម្ម​អាល់​កៃ​ដា (al-Qaeda) លោក Ayman al-Zawahiri នៅក្នុង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ​លោក​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​ធ្វើឡើង​ដោយ CIA នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុលកាលពី​ថ្ងៃអាទិត្យ​។

លោក Biden បាន​និយាយ​ថា លោក Zawahiri បាន​បង្កើត​ផែនការ​ឃាតកម្ម និង​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​។ លោក​បាន​បន្ថែម​ថា ពេលនេះ​យុត្តិធម៌ត្រូវបាន​រក​ឃើញ​ហើយ ហើយ​មេដឹកនាំ​ភេរវករ​រូប​នេះ​លែង​មាន​នៅ​លើ​លោក​នេះ​ទៀតហើយ​។ ​ក្រុម​មន្ត្រី​និយាយ​ថា លោក Zawahiri ស្ថិត​នៅ​លើ​រៀន​ហាល​នៃ​ផ្ទះ​ដ៏​មាន​សុវត្ថិភាព​មួយ នៅ​ពេល​យាន​ដ្រូ​ន​បាន​បាញ់​មី​ស៊ី​ល ​២​គ្រាប់​ទៅលើ​មេដឹកនាំ​ភេរវកម្ម​រូបនេះ​។ ​សមាជិក​គ្រួសារ​ផ្សេងទៀត​ក៏​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនបាន​រង​របួស​ទេ ហើយ​មានតែ​លោក Zawahiri ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​។

​លោក Biden បាន​និយាយ​ថា លោក​បាន​ផ្ដល់​ការ​អនុម័ត​ចុងក្រោយ​ សម្រាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បាញ់​ស៊ី​ប​ត្រង់​គោលដៅ​លើ​មេដឹកនាំ​វ័យ ​71​ឆ្នាំ​របស់​ក្រុម​អាល់​កៃ​ដា​។ Zawahiri បាន​ឡើង​គ្រប់​គ្រង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដាក្រោយ​ការ​ស្លាប់​របស់ Osama bin Laden កាលពី​ឆ្នាំ​2011។​ លោក​ និង Bin Laden បាន​រៀប​ចំ​ផែនការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ World Trade Center របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី11 ​ខែ​កញ្ញា ឆ្នាំ2001 ហើយ Zawahiri គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ភេរវករ​ជា​ច្រើន ​ដែល​សហរដ្ឋអាមេរិក​តាម​រក​ជាងគេ​បំផុត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm