សម្តេចតេជោ ហ៊ុន សែន ៖ វេទិកាតាមភ្លឺស្រែដោះស្រាយបញ្ហា​ជូនដល់ប្រជាកសិករ​បានដោយជោគជ័យ

2022/08/02 06:24:28 pm        914

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​បាន​ថ្លែងថា កា​រ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​កាល​ពី​ជាង​២០​ឆ្នាំ​មុន​សម្តេច​បាន​ដោះ​ស្រាយ​បញ្ហា​ជូន​ដល់​បងប្អូនប្រជាកសិករបានយ៉ាងច្រើន ហើយ​តាម​រយៈ​វេទិកា​នេះ ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាកសិករ​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាមផងដែរ។

ថ្លែង​តាម​រយៈផេក​ហ្វេសប៊ុក​របស់​សម្តេច​ដោយ​បាន​ភ្ជាប់​នូវ​រូប​ថត​មួយ​សន្លឹក​ ដែ​ល​កំពុង​ធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ជូន​ដល់​បងប្អូន​ប្រជាកសិករ​តាមភ្លឺ​ស្រែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួ​ន​នោះ​ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បី​មាន​ស្បៀង​គ្រប់​គ្រាន់​ សម្រាប់​ចិញ្ចឹម​ប្រជាជន​យើង​ត្រូវ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​ជា​មួយ​ប្រជាជន​។ ពេល​នោះការ​ពិភាក្សា​ផ្តោត​សំខាន់​លើ​ការ​ដោះ​ស្រាយ​ទឹក​ ការ​ប្រើប្រាស់​ពូជ​ការ​ប្រើប្រា​ស់​ដី ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការ​បែង​ចែក​តំបន់​ដាំដុះ​ ការ​ចិញ្ចឹម​ត្រី​ និង​សត្វ ។ល។

សម្តេច​បាន​បន្ថែម​ថា «ការ​ឆ្លង​ឆ្លើយ​រវាង​ប្រជាជន និង​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឲ្យ​វេទិកា​មាន​ជោគ​ជ័យ​ដែល​យើង​បាន​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាជន​មិន​ត្រឹម​តែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ​ តែយើង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បាន​យ៉ាង​ច្រើន​ទៀត​ផង​។​ ពី​ប្រទេស​ដែល​ខ្វះស្រូ​វ​ប្រមាណ ១​លាន​តោន​ នាទសវត្សរ៍ ១៩៩០​ និង​ដើម​ឆ្នាំ​២០០០​ពេល​នេះ​យើង​សល់​ស្រូវ​ជាង​៦​លាន​តោន​ជា​មួយ​ដំណាំ​កសិកម្ម​ផ្សេង​ទៀត​ មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​យើង​ដោះ​ស្រាយ​បាន​តម្រូវ​ការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ផង​ដែរ​។ វេទិកា​តាម​វាល​ស្រែ​​ធ្វើ​មិន​តិច​ជាង​ ១០​ដង​នោះ​ទេ​ដែល​មាន​នៅ​ខេត្ត​កណ្តាល​ កំពង់ស្ពឺ ​តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់​ កំពង់ធំ​»។

ជាមួយ​គ្នានោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា «កូន​ស្រី​ច្បង​របស់​ខ្ញុំ​មាន​ទម្លាប់​ដើរ​តាម​ឪពុក​តាំង​ពីតូច​ គេធ្លាប់​ទៅ​តាម​ខ្ញុំ​បាន​ប៉ុន្មាន​កន្លែង​ដែរ​ក្នុង​វេទិកា​តាម​ភ្លឺ​ស្រែនេះ​។ ស្តាប់​ប្រជាជន​និយាយ​ ទទួល ​ដោះ​ស្រាយ ​សំណូមពរ​សមហេតុ​ សមផល​របស់​ប្រជាជន​ទើប​យើង​រៀប​ចំ​គោល​នយោបាយ​បាន​ត្រឹមត្រូវ​។​ ត្រូវ​ធ្វើ​មន្ត្រី​ជើង​ពីរ​មិន​ត្រូវ​ធ្វើ​មន្ត្រី​ជើង​១០​នោះ​ឡើយ​ និង​ត្រូវ​រត់​ទៅ​រក​ការងារ​ធ្វើ​កុំ​រង់ចាំ​ការងារ​រត់​មក​រក​យើង​នោះ​ទេ​»៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm