Luke Donald ក្លាយជា​ប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ផ្លូវការ​ក្រោយ Henrik Stenson ត្រូវ​បណ្តេញចេញ​

2022/08/02 09:41:09 pm        57

​វាយកូនគោល៖ ​អតីត​កីឡាករ​វាយកូនគោល​លំដាប់​លេខ ១ ពិភពលោក Luke Donald ត្រូវបាន​ប្រកាស​តែងតាំង​ឱ្យធ្វើជា​ប្រធានក្រុម Ryder Cup អឺរ៉ុប​ជា​ផ្លូវការ ជំនួស​កីឡាករ​ស៊ុយអែត Henrik Stenson ដែល​ត្រូវបាន​បណ្តេញចេញ​។ ​​Henrik Stenson ត្រូវបាន​ដកងារ​ប្រធាន​ក្រុម​កាលពី​ចុងខែ​កក្កដា​កន្លងទៅ បន្ទាប់ពី​ប្រកាស​ចូលរួម​ការប្រកួត LIV Golf Series របស់​អារ៉ាប៊ីសាអ៊ូឌីតដែលជា​សត្រូវ​របស់ PGA Tour និង DP World Tour​។

​Stenson បានទទួល​ងា​ប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ត្រឹម ១២៧ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ព្រមព្រៀង​ចូលរួម​ក្របខណ្ឌ​វាយកូនគោល LIV របស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ត្រូវបាន​គេ​ដឹងថា​មាន​កិច្ចសន្យា​ជាមួយនឹង​កញ្ចប់​ទឹកប្រាក់​ដល់​ទៅ ៤០លាន​ផោន​។ ​សំរាប់​កីឡាករ​វ័យ ៤៤ឆ្នាំ Luke Donald គឺជា​កីឡាករ​ដែល​ធ្លាប់​ចូលរួម​ការប្រកួត Ryder Cup ៤លើក​នៅ​ឆ្នាំ២០០៤ ២០០៦ ២០១០ និង ២០១២ និង​ធ្លាប់ជា​អនុប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ពីរ​ព្រឹត្តិការណ៍​ចុងក្រោយ​។

​​ជាមួយគ្នា​នោះដែរកីឡាករ​ដា​ណឺ​ម៉ាក Thomas Bjorn និង​កីឡាករ​អ៊ីតាលី Edoardo Molinari នឹង​នៅតែ​អនុប្រធាន​ក្រុម Ryder Cup អឺរ៉ុប​ដដែល​។​ ​ព្រឹត្តិការណ៍​វាយកូនគោល Ryder Cup ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​រវាង​ក្រុម​អាមេរិក និង​អឺរ៉ុប​។ ​ឆ្នាំ២០២៣ ខាងមុខ Ryder Cup នឹងធ្វើ​នៅ​ទឹកដី​អឺរ៉ុប​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី បន្ទាប់ពី​ឆ្នាំ២០២១ កន្លងទៅ​ម្ចាស់ផ្ទះ​អាមេរិក​គឺជា​ជើង​ឯក​ក្រោយ​យកឈ្នះ​អឺរ៉ុប ១៩-៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm