កងទ័ព​ចិន​ធ្វើ​សម​យុទ្ធ​ក្នុង​កំណែទម្រង់​វិស័យ​ការពារ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​

2022/08/02 09:51:25 pm        788

​ចិន៖ ប្រទេស​ចិន​បាន​បញ្ចេញ​វីដេអូ​សម​យុទ្ធ​យោធា និង​ការ​ហ្វឹកហ្វឺន​ដើម្បី​ប្រារព្ធ​ខួប ​៩៥​ឆ្នាំ​នៃ​យោធា​របស់​ខ្លួន​កងទ័ព​រំដោះ​ប្រជាជន​ចិន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ CCTV បាន​បង្ហាញ​វីដេអូ​ កងទ័ព​ជើង​ទឹក​ចិន​ធ្វើ​សម​យុទ្ធ​លើ​សមុទ្រ​ក្នុង​ទីតាំង​ជាច្រើន​កន្លែង​។ ​

​ដោយមាន​កំណែទម្រង់​វិស័យ​ការពារ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​ចិន ចាប់​តាំង​ពី​សមាជជាតិ​លើក​ទី​18 នៃ​បក្ស​កុម្មុយនិស្ត​ចិន (CPC) ក្នុង​ឆ្នាំ2012 មក កម្លាំង​ទ័ពអាកាស​ដែល​ទើបនឹង​បង្កើត​ថ្មី ជា​កងទ័ព​ប្រយុទ្ធប្រភេទ​ថ្មី​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) បាន​បង្កើន​ប្រសិទ្ធភាព​សមត្ថភាព​កងទ័ព​ក្នុង​ការ​ប្រយុទ្ធ​ក្រោម​លក្ខខណ្ឌ​ស្មុគស្មាញ​ច្រើន​។ នៅ​តំបន់ Zhurihe ជា​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​ធំ​ក្នុង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ភាគ​ខាងជើង​ប្រទេស​ចិន បាន​ឃើញ​សម​យុទ្ធ​កងកម្លាំង​ចម្រុះ​ជាច្រើន​ប្រភេទ​។ ក្នុងអំឡុងពេល​សម​យុទ្ធ​ជាក់​ស្តែង​មួយ ឧទ្ធម្ភាគចក្រ​បំពាក់អាវុធ​បាន​ចូល​មក​ក្នុង​សមរភូមិ​យ៉ាង​លឿន ​ដើម្បី​វាយប្រហារ​ភ្លាមៗ​។ ​ទន្ទឹម​នឹង​នេះ យានយន្ត​ប្រយុទ្ធ​គ្រប់​គោលដៅ​ ដោយមាន​ទាហាន​ថ្មើរជើងបាន​ទម្លាក់​ខ្លួន​ចុះ​ពីលើ​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​។ លោក Fu Junjie មេបញ្ជាការ​កងពលតូច​វាយប្រហារ​តាម​អាកាស​បាន​និយាយ​ថា កម្លាំង​វាយប្រហារ​របស់​យើង​គឺជា​កម្លាំង​ប្រយុទ្ធ​ប្រភេទ​ថ្មី ​ដែល​រួមបញ្ចូល​គ្នា​អាច​ធ្វើ​ការ​វាយ​ប្រហារ​រហ័ស​ និង​ចំ​គោលដៅ​។

សម្រាប់​អាកាសយានិក យើង​មិន​ត្រឹម​តែ​មាន​ជំនាញ​ខាង​ដែន​អាកាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ជា​ប្រព័ន្ធ​តាម​រយៈ​ការ​សម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ​លោក Zhang Guiyu មេបញ្ជាការ​រង​កងពល​តូច​វាយប្រហារ​តាម​អាកាស​បាន​និយាយ​ថា នៅ​ពេល​សមរភូមិ​ពង្រីក​ជា​បន្តបន្ទាប់ ទម្រង់​ប្រយុទ្ធ​ថ្មី​នៃ​ប្រតិបត្តិការ​សម​យុទ្ធ​របស់​កងពលតូច និង​ការ​វាយ​លុក ព្រមទាំង​ការ​ការពារ​ក្រោម​លក្ខខណ្ឌ​ស្មុគស្មាញ​ត្រូវ​បាន​បង្កើត​ឡើង​។ ប្រធាន​ក្រុម​នៃ​កងកម្លាំង​វាយប្រហារ​តាម​អាកាស​ភាគច្រើន​​ជា​ឧ​ត្ត​ម​សេនីយ៍​ ដែល​អាច​បញ្ជា​យន្តហោះ​បាន​ច្រើនជាង​ពីរ​ប្រភេទ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm