ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជាមួយបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៨រូប ខណៈរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាអវត្តមាន។




