កោះ​តៃវ៉ាន់​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាមួយ​ចិន​ដោយ​យោធា​ប្រុងប្រយ័ត្ន​មុន​ទស្សនកិច្ច​មន្ត្រី​អាមេរិក​

2022/08/02 10:17:43 pm        1.2 K

​កោះ​តៃវ៉ាន់៖ តាម​ការ​រាយការណ៍ កោះ​តៃវ៉ាន់​បាន​ដាក់​កម្លាំងយោធា​របស់​ខ្លួន​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បាន​លុបចោល​ការ​ចាក​ចេញ​របស់​មន្ត្រី និង​ទាហាន​មួយ​ចំនួន ខណៈ​ដែល​កោះ​នេះ​ត្រៀម​សម្រាប់​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi។ ​

​យោង​តាម​សារព័ត៌មាន​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា យោធា​បាន​ចល័ត​កងកម្លាំង​ការពារ​ដែនអាកាសដើម្បី​ត្រៀមខ្លួន​បន្ទាន់​សម្រាប់​សង្គ្រាម​ បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​កម្រិត​ខ្ពស់​មួយ​។ ការ​ត្រៀម​ខ្លួន​ធ្វើឡើង​ក្នុង​ពេល​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ធ្វើដំណើរ​មកកាន់​ប្រទេស​អាស៊ី​ចំនួន​៤ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​កោះ​តៃវ៉ាន់​បាន​រាយការណ៍​ថា​ លោកស្រី Pelosi នឹង​មកដល់​នៅ​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​នឹង​ក្លាយជា​មន្ត្រី​ជាប់ឆ្នោត​ជាន់ខ្ពស់​ម្នាក់​របស់​សហ​រដ្ឋ​អាមេរិក​ មក​ធ្វើ​ទស្សនកិច្ច​ក្នុង​រយៈពេល​ជាង 25ឆ្នាំ​មកនេះ​។​ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​នឹង​បង្ក​ឱ្យ​ប្រទេស​ចិន​មាន​កំហឹង ដែល​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន ហើយ​បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​រាយការណ៍​ជា​បន្ត​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Zhao Lijian បាន​និយាយ​ថា អ្នក​ទាំងឡាយ​ណា​ដែល​លេង​ភ្លើង​នឹង​អន្តរាយ​ដោយសារ​ភ្លើង​។ យើង​សូម​ព្រមាន​សហរដ្ឋអាមេរិក​ជាថ្មី​ម្តង​ទៀតថា យើង​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​ហេតុការណ៍​ណាមួយ ហើយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​មិន​នៅ​ស្ងៀម​ឡើយ​។ ប្រទេស​ចិន​បាន​មើល​ឃើញ​ទំនាក់ទំនង​ផ្លូវការ​របស់​អាមេរិក​ជាមួយ​កោះ​តៃវ៉ាន់​ថា​ ជា​ការ​លើកទឹកចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​ នៅ​កោះ​ដែលមាន​អាយុកាល​រាប់​ទសវត្ស​មកនេះ​មាន​ឯករាជ្យ​ភាព​អចិន្ត្រៃយ៍ ជា​ជំហាន​មួយ​ដែល​មេដឹកនាំ​អាមេរិក​និយាយ​ថា ​ខ្លួន​មិន​គាំទ្រ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm