ខណ្ឌជ្រោយចង្វារ ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២គោលដៅ ជូនពលរដ្ឋអាយុ៦០ឆ្នាំឡើង និងបុគ្គលិកអប់រំ

2021/04/27 09:59:58 am        108

ភ្នំពេញ ៖ លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១ មេសា ២០២១នេះថា ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២គោលដៅ ជូនប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង និងបុគ្គលិកអប់រំទាំងឯកជន និងសាធារណៈ។

លោក បន្តថា នៅក្នុងខណ្ឌជ្រោយចង្វារ សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង មានចំនួនប្រហែល៦០០០នាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទកូវីសែល។ ចាប់តាំងពីបើកយុទ្ធនាការ១៥ថ្ងៃ នៃការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់លើមនុស្សអាយុ៦០ឆ្នាំឡើងទៅ ពីថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី៣១ មីនាម្ស៊ិលម៉ិញ ក្រុមការងារគ្រូពេទ្យនៅមណ្ឌលសុខភាពជ្រោយចង្វារ បានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទកូវីសែលនេះ ជូនប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង បានចំនួនប្រហែល៣០០០នាក់។ ដូច្នេះយើងនៅសល់ប្រមាណជា៥០%ទៀត ដែលត្រូវផ្តល់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលក្នុងមូលដ្ឋានខណ្ឌទទួលបាន មានចំនួន៣៩៩០ដូស ដែលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប៉ុន្តែឥលូវនេះអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមគៀងគរប្រជាពលរដ្ឋ ក៏ដូចជាផ្សព្វផ្សាយអំពីសារប្រយោជន៍ នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង ជាអ្នកប្រឈមនឹងជំងឺកូវីដ១៩ ខ្លាំងជាង អ្នកដែលមានវ័យជំទង់។

ទន្ទឹមគ្នានោះដែរប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ កូវីសែល បាននិយាយស្រដៀងគ្នាថា ភូមិ សង្កាត់ បានឲ្យគាត់មកចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីយកឈ្នះជំងឺកូវីដ១៩ ដែលមានឈ្មោះ និងអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អាជ្ញាធរខណ្ឌ សង្កាត់ បានអនុញ្ញាតឲ្យ គាត់មកចាក់វ៉ាក់សាំងកូវីដ១៩នេះ។



ជាចុងក្រោយ លោក ឡេង រ៉ាវង្ស បានបញ្ជាក់ថា ក្នុងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ អ្នកវិជ្ជមានកូវីដ១៩ មានចំនួនជាង១០នាក់ និងមួយចំនួនធំ ក៏បានជាសះស្បើយពីជំងឺកូវីដ១៩នេះផងដែរ។ ដោយឡែកអ្នកវិជ្ជមានកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមនី្ទរពេទ្យ មានចំនួន៨នាក់ នឹងទីតាំងដែលត្រូវបិទមិនឲ្យមានការអនុញ្ញាតឲ្យចេញ-ចូល មានចំនួន៧ទីតាំង ហើយនឹងទីតាំងដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន៥ទីតាំងផ្សេងទៀត៕.អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm