កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់ ៥.៣ ភាគរយ ក្នុងឆ្នាំ២០២២នេះ

2022/08/02 10:35:33 pm        1.1 K

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើង ក្នុងរង្វង់៥.៣ភាគរយក្នុងឆ្នាំ២០២២នេះ ​ដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាពប្រក្រតីឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

នៅក្នុងរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ចេញផ្សាយកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា លើកឡើងថា កំណើនសេដ្ឋកិច្ចនេះ បន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។

នៅឆមាសទី១ឆ្នាំ២០២២នេះ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើង ដោយសារភាព​ធូរស្រាល​នៃវិបត្តិកូវីដ១៩​ ដែលអំណោយផលដល់ដំណើរការផលិតកម្ម ​ពាណិជ្ជកម្ម ​ទេសចរណ៍ និង​ការ​វិនិយោគ។ ប៉ុន្តែកំណើនសេដ្ឋកិច្ចមានល្បឿនយឺតជាងការរំពឹងទុក និងខុសគ្នាទៅតាម​តំបន់​ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​និងការចាប់ផ្តើមដកចេញនូវនយោបាយរូបិយវត្ថុ និង​សារពើពន្ធវិត្ថារកម្ម ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ​មានប្រសាសន៍ថា នៅកម្ពុជា ការចាត់​វិធាន​ការបង្ការជំងឺកូវីដ១៩ ​ប្រកបដោយប្រសិទ្ធភាព ​ជាពិសេសការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំ​របស់​ប្រជាជនបានរហូតដល់ជាង​ ៩៤ភាគរយនៃចំនួនប្រជាជនសរុប បានធ្វើឱ្យស្ថានភាព​ជំងឺ​កូវីដ១៩ ​មានភាពធូរស្រាល ​ហើយរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ​ដោយដកចេញ​នូវវិធានការសុខាភិបាលនានាចំពោះភ្ញៀវទេសចរបរទេសចូលមកកម្ពុជា។

ឯកឧត្តម ជា ចាន់តូ ថ្លែងថា៖ កត្តាអំណោយក្នុងស្រុក គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចពិភព​លោក បានជំរុញការនាំចេញ​ផលិតផល​កម្មន្តសាល ​និងគាំទ្រ​ដល់សកម្មភាពក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ។

សូមបញ្ជាក់ថា​ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវប៉ាន់ស្មានថា​ សម្រេចបាន ក្នុងរង្វង់ ៣ភាគរយ​ ដែលសាររាជរដ្ឋាភិបាល ​សម្រេច​បានប្រទេស ​ និង​សកម្មភាពសង្គម​ សេដ្ឋកិច្ច ឡើងវិញ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm