ទំនប់អាងទឹកចាក់ទឹម និងសំណង់សិល្បការ គឺមានតួនាទីសំខាន់ក្នុងការតំកល់ទឹកទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលជូនប្រជាកសិករបានជាង១ពាន់ហិកតា ក្នុងស្រុកទឹកផុស

2022/08/02 11:27:50 pm        80

កំពង់ឆ្នាង ៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានថ្លែងថា ការសាងសង់ទំនប់អាងទឹកចាក់ទឹម និងការសាងសង់សំណង់សិល្បការ គឺមានតួនាទីសំខាន់ណាស់ ព្រោះទំនប់អាងទឹកចាក់ទឹម អាចមានលទ្ធភាពតំកល់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្ករបង្កើនផលស្រែវស្សាដែលមានស្រាប់ជាង១៥៣៣ហិកតា និងស្រែប្រាំង២៩៦ហិកតាជូនប្រជាពលរដ្ឋចំនួន០៨ភូមិ ក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយមបានសម្រេច និងកំពុងសាងសង់សំណង់ទ្វារទឹកដ៏ធំមួយដែលមាន(ទ្វារចំនួន១០), សាងសង់សំណង់លូជ្រុង(ទ្វារ១), ជួសជុលសំណង់ទ្វារទឹក(ទ្វារ៣) នៅលើទំនប់អាងទឹកចាក់ទឹម ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផលប្រយោជន៍ដែលទទួលបានពីការសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការ តាមការពិភាក្សារបស់ក្រុមការងារជាមួយអាជ្ញាធរដែនដីប្រចាំមូលដ្ឋានពាក់ព័ន្ធនៃការសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការទាំងនេះ គឺមានតួនាទីសំខាន់ណាស់ ព្រោះទំនប់អាងទឹកចាក់ទឹម អាចមានលទ្ធភាពតំកល់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាដែលមានស្រាប់ជាង១ពាន់ហិកតា និងអាចធ្វើស្រែប្រាំងបានជាង១០០ហិកតាជូនប្រជាពលរដ្ឋចំនួន០៨ភូមិ ក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស។ ម្យ៉ាងវិញទៀតប្រភពទឹកនេះ អាចយកមកស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្មដំណាំរួមផ្សំ និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។

លោកបានបន្តថា៖ គម្រោងសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការតាមលក្ខណៈបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម គឺជាឱកាសមួយដ៏ល្អប្រសើរសម្រាប់ជួយដល់ប្រជាកសិករក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស លែងព្រួយបារម្ភអំពីកង្វះទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្ករបង្កើនផលលើដំណាំកសិកម្មរបស់ខ្លួន ព្រោះទំនប់អាងទឹកចាក់ទឹមនេះ អាចស្តុកទឹកទុកបានប្រមាណជាង១លានម៉ែត្រគូប និងមានដង្ហើមទឹកធ្លាក់ពីតំបន់ជួរភ្នំឱរ៉ាល់ខួបប្រាំងខួបវស្សា។

លោក ដោក ប៊ុនថុន បានបន្តថា៖ ទំនប់អាងទឹកចាក់ទឹម ជាទំនប់ចាស់សល់ពីជំនាន់ប៉ុលពត ហើយការសាងសង់នាពេលនោះមិនមានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយទំនប់នេះត្រូវបានជំនន់ទឹកភ្លៀងហូរផ្តាច់នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ តែមិនបណ្តាលអោយប៉ះពាល់ដល់ស្រូវវស្សារបស់ប្រជាកសិករឡើយ។ ដោយសារខ្នងទំនប់អាងទឹកចាក់ទឹមជាផ្លូវចរាចរណ៍ទៅមករបស់អ្នកភូមិកោះខ្ទុម ឃុំជៀប ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់ស្ពានត្រង់ចំណុចទឹកហូរផ្តាច់ខ្នងទំនប់ដើម្បីអោយប្រជាពលរដ្ឋបានចរាចរណ៍ទៅមកវិញ ហើយក្រសួងក៏កំពុងធ្វើការជួសជុលទំនប់អាងទឹកទាំងអស់ឡើងវិញ ដើម្បីអោយមានភាពរឹងមាំ អាចស្តុកទឹកសម្រាប់តំរូវការប្រជាកសិករ ជាពិសេសជួយអោយប្រសើរឡើងដល់ជីវភាពបងប្អូនប្រជាកសិករចំនួន១៣៤៣គ្រួសារ រស់នៅក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        32
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm