ការ​វាយ​ប្រហារ​ដ៏​សាហាវ​លើ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​នៅ​ទីក្រុង ​New York ​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​

2021/04/27 09:59:58 am        193

​អាមេរិក៖ រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ​បង្ហាញ​ពី​សកម្មភាព​គួរ​ឲ្យ​តក់ស្លុត​ចំពោះ​សកម្មភាព​ដ៏​សាហាវ​ព្រៃផ្សៃ។ ស្ត្រី​អន្តោប្រវេសន៍​ជនជាតិ​ហ្វីលីពីន​ម្នា​ក់​វ័យ​ ៦៥​ឆ្នាំ​កំពុង​ដើរ​នៅ​តាម​ផ្លូវ​មួយ​កន្លែង​ក្បែរ​ទីលាន​ចតុ​រ៉ង់ Times Square នៅ​ពេល​មាន​បុរស​ម្នាក់​បាន​លោត​ទាត់​ធាក់​ស្ត្រី​រូប​នេះ ​ចំ​ពោះ​ពេញ​ទំហឹង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​។

យោង​តាម​មន្ត្រី​នគរបាល​ម្នាក់​ឲ្យ​ដឹង​ថា​ បុរស​នោះ​បាន​ទាត់​ស្ត្រី​នោះ​មួយ​ជើង​ហើយ​មួយ​ជើង​ទៀត​ចំក្បាល។​ គេ​បាន​ស្រែក​ជេរ​ប្រទេច​ដាក់​ស្ត្រី​នោះ ហើយ​បន្ទាប់​មក​និយាយ​ថា អ្នក​មិន​មែន​ជា​មនុស្ស​រស់នៅ​ទីនេះ​ទេ​។ ខណៈ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​បាន​កើត​ឡើង ​នៅ​ក្នុង​ទីក្រុង Manhattan​ បុរស ​៣​នាក់​បាន​ឈរ​មើល​ចេញពី​បន្ទប់​រង់ចាំ ​ក្បែរ​អគារ​ប្រណីត​មួយ​។ នៅ​ពេល​ដែល​ស្ត្រី​ជនជាតិ​ហ្វីលីពីនបាន​ព្យាយាម​ក្រោក​ឈរ ម្នាក់​ក្នុងចំណោម​បុរស​ ៣​នាក់​ជា​សន្តិសុខ​បាន​បិទទ្វារ​តែម្ដង​។ បើ​ទោះ​បី​ជា​មាន​សេចក្ដី​រាយ​ការណ៍​ជាច្រើន ​និយាយ​ពី​ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី បាន​កើន​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​យ៉ាងណាក៏ដោយ ក៏​រូបភាព​វីដេអូ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រុម​មន្ត្រី​នគរបាល​ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​បាន​បង្កឲ្យ​មានការ​ភ័យខ្លាច​ថ្មីៗ​បន្ថែម​ទៀត​ដែរ​។​

​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​វាយ​ដំ​​ ហិង្សា​លើ​ស្ត្រី​អាមេរិក​មាន​ដើមកំណើត​អាស៊ី​ម្នាក់​ទាំង​ពេល​ថ្ងៃ ត្រូវ​បាន​ចាប់ខ្លួនបន្ទាប់ពី​រូបភាព​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ​នៃ​ការវាយប្រហារ​បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​នោះ​។ នាយកដ្ឋាន​នគរបាល​ក្រុង​ New York បាន​និយាយ​ថា ​ក្រុម​មន្ត្រី​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ Brandon Elliot វ័យ​ ៣៨​ឆ្នាំ​ជា​អ្នកក្រុង​ New York ដែល​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​នៃ​ការវាយប្រហារ ដូចជា​បទ​វាយដំ​ដោយ​ភាព​ស្អប់ខ្ពើម ការ​វាយដំ​ដោយ​មាន​ការ​គ្រោង​ទុក ជា​ការ​ស្អប់ខ្ពើម ការ​វាយ​ដំ​លើ​រាងកាយ​ដោយមាន​ចេតនា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm