
អន្ដរជាតិ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ចាវ លីចៀន (Zhao Lijian) បាននិយាយនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី នឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ។
កាលពីថ្ងៃចន្ទ លោកស្រី ប៉េឡូស៊ី បានជួបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) លោកស្រីប្រធានាធិបតី ហាលីម៉ា យ៉ាកូប (Halimah Yacob) និងសមាជិកគណៈរដ្ឋមន្ត្រី ផ្សេងទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់តំបន់អាស៊ី៕
