
អន្ដរជាតិ៖ សេតវិមាន សង្ឃឹមថា រដ្ឋជាសមាជិកស្នូលទាំង ១៣ប្រទេសរបស់អង្គការនាំចេញប្រេង(OPEC) នឹងសម្រេចចិត្តបង្កើនការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ។ គួរឲ្យដឹងថា អង្គការ OPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ជាក្រុមហ៊ុនអន្តរជាតិផ្តាច់មុខ មានគោលដៅប៉ះប៉ូវការផ្គត់ផ្គង់ប្រេងពិភពលោក និងតម្លៃប្រេង។
តម្លៃប្រេងឆៅបច្ចុប្បន្ន មានតម្លៃជាង ១០០ដុល្លារ ក្នុង ១បារ៉ែល ចាប់តាំងពីខែកុម្ភៈរហូតមក ធ្វើឲ្យថ្លៃការរស់នៅរបស់ប្រជាពលរដ្ឋហក់ឡើងខ្ពស់នៅតាមបណ្តាប្រទេសជាច្រើន៕
