កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជា​ឈ្នះ​មេដាយ ១២​គ្រឿង​ក្នុង​ការ​ប្រកួត​ SIAM Cup ​នៅ​ថៃ​

2022/08/03 04:53:30 pm        595

​ជឺ​ជិត​ស៊ូ​៖ ក្រុម​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបានបញ្ចប់​បេសកកម្ម ​ក្នុងការ​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​អន្ដរជាតិស្យាម​ខាប់​ (SIAM Cup) ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ជោគជ័យ ក្រោយ​ដណ្ដើមបាន​មេដាយ​សរុប ១២​គ្រឿង និង​ឈរ​ចំណាត់ថ្នាក់​ទី​១២ ក្នុងចំណោម​អត្ត​ព​លិ​ក ៣៩​ប្រទេស​ចូលរួម​ព្រឹត្តិការណ៍​នេះ។​

​តាម​ការបញ្ជាក់​របស់​លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបាន​ឲ្យ​ដឹងថា សហព័ន្ធ​បានបញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជាង ២០​នាក់​ចូលរួម ខណៈ​ការប្រកួត​បានធ្វើ​តែ ១​ថ្ងៃ​ប៉ុណ្ណោះកាលពី​ថ្ងៃទី​៣០ ខែកក្កដា​កន្លងទៅ ខណៈ​ជា​លទ្ធផល​កម្ពុជាដណ្ដើមបាន​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៦​គ្រឿង រួមមាន​៖

​កីឡាករ សៅ សុភា​រ៉ា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី ទម្ងន់​ក្រោម ៦១​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជិត​ស៊ូ​មាន​ហ្គី ទម្ងន់ ៦៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១។ ​កីឡាការិនី ម៉ាប់ សុខ​ហួយ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​ក្រោម ៥៨.៥​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ ហួរ សេងហុង ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី ទម្ងន់​សេរី ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាការិនី​ថ្នាល ស្រេង រ័ត្ន​កនិកា ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៤០​គីឡូក្រាម ឈ្នះ​មេដាយមាស ១ និង​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៤០.៣​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១។​ ​កីឡាករ​ថ្នាល កៃ ហាន​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ៨​ឆ្នាំ ទម្ងន់​ក្រោម ២៧​គីឡូក្រាម ឈ្នះ​មេដាយមាស ១។​

​កីឡាករ​ថ្នាល អា​ធ័​រ ប៊ី​សេន ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៦​គីឡូក្រាម ឈ្នះ​មេដាយប្រាក់ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១០​ឆ្នាំ ទម្ងន់​ក្រោម ៤៥.៣​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១។​ ​កីឡាករ​ថ្នាល នី​កូ​ឡាស យី​រ៉េ​ម​ម​យ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១២​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១ និង​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ គ្មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៤​គីឡូក្រាម​ឈ្នះ​មេដាយ​សំរឹទ្ធ ១

​កីឡាករ​ថ្នាល ឡេង ចាន់​សេរី​បុត្រ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ មាន​ហ្គី អាយុ ១១​ឆ្នាំ ទម្ងន់​ក្រោម ៣៣.២​គីឡូក្រាម ឈ្នះ​មេដាយ​សំរឹទ្ធ ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm