វាយកូនគោល៖ កីឡាករវាយកូនគោលចិនធ្លាប់ឈរតំណែងលេខ ១ ពិភពលោក Feng Shanshan បានប្រកាសចូលនិវត្តន៍ពីអាជីពវាយកូនគោលហើយ។ មុនការប្រកាសចូលនិវត្តន៍នៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារម្សិលមិញនោះ កីឡាការិនីវ័យ ៣២ឆ្នាំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជំរើសជាតិវាយកូនគោលនារីចិន។
Feng Shanshan ដែលនឹងឈានចូលវ័យ ៣៣ឆ្នាំនៅថ្ងៃសុក្រនេះ ធ្លាប់មានសមិទ្ធផលល្អៗជាច្រើនក្នុងអាជីពវាយកូនគោលរបស់ខ្លួន ដោយឈ្នះជើងឯកលំដាប់អន្តរជាតិចំនួន ២២លើកដែលបួករួមទាំង ១០លើកនៅក្នុងក្របខណ្ឌ LPGA Tour ផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ Feng Shanshan បានឡើងឈរតំណែងលេខ១ ពិភពលោក និងឈរតំណែងនេះរយៈពេល ២៣សប្តាហ៍៕
អត្ថបទ៖នាង សុភាវុធ