ភ្នំពេញ៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដំណើរការ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលនេះ ផ្តោតលើមូលបទធំរបស់កម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន គឺការដោះស្រាយបញ្ហាប្រឈមរួមគ្នា រួមមាននយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ជាពិសេសការកសាងអាស៊ានក្លាយជាសហគមន៍មួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕




