ការនាំចេញផលិតសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កើនឡើង៤០ភាគរយ ក្នុងឆមាសទី១

2022/08/03 06:52:10 pm        573

ភ្នំពេញ៖ ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា​ បានកើនឡើង​ប្រមាណ៤០ភាគរយ ក្នុងឆមាសទី១ ​ឆ្នាំ២០២២នេះ។ ​កំណើននេះ​ ឆ្លុះបញ្ចាំង​ពី​តម្រូវការផលិតផល ​ផលិតនៅកម្ពុជា ​លើទីផ្សារអន្តរជាតិ បើទោះបីពិភពលោកនៅបន្តរង​ផល​ប៉ះពាល់​ដោយសារជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បាននាំចេញមានកំណើន៤០ ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ធៀបនឹងឆមាសទី១ឆ្នាំមុន។

របាយការណ៍ដដែល បានបង្ហាញថា ប្រទេសកម្ពុជា ​បាននាំចេញផលិតផលកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរមានតម្លៃសរុប ៦.៦ ប៊ីលានដុល្លារអាមេរិក ក្នុងអំឡុងខែមករា​ដល់​ខែមិថុនាឆ្នាំនេះ កើនឡើង ពី​ ៤.៧២ ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុក​កំណើននៃការនាំចេញទំនិញជាទូទៅរបស់កម្ពុជា ដោយសារតែការចាប់ផ្តើមឡើងវិញ​ពេញលេញ​នៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃ​តម្រូវ​ការសកល។

ឯកឧត្តម លើកឡើងកាលពីពេលថ្មីៗនេះថា​ កំណើននៃការនាំចេញរបស់កម្ពុជា នឹងបន្តកើនឡើង​ពេញមួយឆ្នាំពេញ ​ដោយសារការថមថយនៃជំងឺរាតត្បាត ជាពិសេសការអនុវត្តពេញលេញ​នូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់​ និងទ្វេភាគី។

ឧស្សាហកម្មកាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រួមចំណែកធំជាងគេ​នៃការរក​ចំណូលសម្រាប់កម្ពុជា។ វិស័យនេះ​មានរោងចក្រ និងសាខាប្រហែល ១,១០០ ដែលមានបុគ្គលិក​ប្រមាណ ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។

ធនាគារជាតិនៃកម្ពុជា ទើបតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ​សម្រេចបានក្នុងរង្វង់៥.៣ភាគរយ ក្នុងឆ្នាំ២០២២នេះ​ដោយ​សារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាប្រក្រតី​ឡើងវិញ​នៃ​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

ធនាគារជាតិនៃកម្ពុជា លើកឡើងថា ​កំណើនសេដ្ឋកិច្ចនេះ បន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ​ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា​ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm