រដ្ឋបាលខេត្ដក្រចេះ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការទូទាំងខេត្ត

2021/04/27 09:59:58 am        105

​ក្រចេះ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្ដក្រចេះ ដឹកនាំដោយផ្ទាល់ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការនៅតាមបណ្តាអង្គភាព ស្ថាប័ន​ទូទាំង​ខេត្តក្រចេះ​។

ដោយមានការចូលរួមពីបុគ្គលិក មន្ត្រីរាជការ នៅគ្រប់ស្ថាប័ន អង្គភាពនានាយ៉ាងច្រើនកុះករ ដែលឆ្លុះបញ្ចាំងអោយឃើញកាន់តែច្បាស់ពីការយល់ដឹងរបស់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល អាជ្ញាធរខេត្តក្រុងស្រុក។

មានប្រសាសន៍ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម វ៉ា ថន បានអោយដឹងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់នោះ គឺជំហានទី១ គឺចាក់វ៉ាក់សាំងស៊ីណូហ្វាមបានចំនួន ៣៥៩០នាក់ ហើយការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺចាប់ផ្ដើមចាក់នៅវ៉ាក់សាំងស៊ីណូវ៉ាក់ដោយចាក់ជូនសម្រាប់មន្ត្រីរាជការដែលនៅសេសសល់ ចំនួន ០៦ស្រុក/ក្រុង ដែលមានទីតាំងចំនួន ១១ទីតាំងនិង ១២ក្រុមចាក់។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា វត្តមានរបស់មន្ត្រីរាជការនៅជុំវិញខេត្ត ដែលបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាការល្អសម្រាប់ពួកគាត់ ដែលពួកគាត់បានយល់ដឹងតាមការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាល រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរបស់យើងក្នុងការការពារសុវត្ថិភាពរបស់គាត់កុំឱ្យឆ្លងនូវជំងឺ-១៩។

ជាមួយគ្នានោះ ក្រុមការងារក៏បានរៀបចំជូនពួកគាត់ឲ្យបានល្អប្រសើរ ទាំងកំលាតសុវត្ថិភាព និងកុំឲ្យ​មាន​​​ភាពរញ៉េរញ៉ៃ ហើយចំពោះវ៉ាក់សាំង គឺនៅតែបន្តចាក់ជាជំហានៗបន្តទៀតរហូតទាល់តែគ្រប់ចំនួន ។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ចាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ រហូតមកដល់ពេលនេះ ខេត្តក្រចេះ គឺទទួលឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ ដូចជាករណីរបស់លោកវរសេនីឯក វ៉ាន់ ណាក្រូ ដែលគាត់បានអញ្ជើញមកកាន់ខេត្តក្រចេះនេះ គឺពាក់ព័ន្ធទៅដល់មនុស្សចំនួន ១៣០នាក់ ដែលបានធ្វើចិត្តាឡីស័ក ក្រៅពីនោះ ក៏មានអ្នកប៉ះពាល់ប្រយោល មួយចំនួនផ្សេងទៀត គឺឲ្យពួកគាត់ធ្វើចិត្តាឡីស័កនៅឯផ្ទះ។

ចំណែកឯពលករដែលមកពីក្រៅប្រទេស ក៏ដូចជាអ្នកដែលចេញមកពីតាមបណ្ដាខេត្ត ស្រុកមួយចំនួនដែលពាក់ព័ន្ធនោះ គឺបានអញ្ជើញពួកគាត់ធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមមន្ទីរពេទ្យក្នុងស្រុកផងដែរ៕ អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm