រុស្ស៊ី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងទីក្រុងមូស្គូ ដោយបានអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ថា ជាសកម្មភាពបង្កហេតុមួយផ្សេងទៀតរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលមានបំណងដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំង។

វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនចំពោះប្រទេសចិន និងបានព្រមានសហរដ្ឋអាមេរិកចំពោះការបង្កហេតុជាមួយទីក្រុងប៉េកាំង ប្រឆាំងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់៕
អត្ថបទ៖ ប៊ុនថន