សហរដ្ឋអាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអ៊ីលីណយរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជុំវិញការឆ្លងរាលដាលជំងឺអុតស្វាកំពុងកើនឡើង ខណៈប្រទេសជាច្រើនបានរាយការណ៍ពីករណីស្លាប់ដំបូងទាក់ទងនឹងវីរុសនេះ។

យោងតាមស្ថិតិពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា មានករណីត្រូវបានបញ្ជាក់ច្រើនជាង 5,800ករណីត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះ ហើយច្រើនជាង 800ករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាតែមួយគិតត្រឹមថ្ងៃអង្គារ ដោយរដ្ឋអ៊ីលីណយមានករណីឆ្លងចំនួន 500ករណី៕
អត្ថបទ៖ ប៊ុនថន