បទវិចារណកថា៖ តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី ​នៅពេលនេះ វាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?

2022/08/03 10:35:26 pm        836

បទវិចារណកថា៖ ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារ ទី២ សីហា។

ខណៈ​ដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើន​បានកើតឡើង​ ដោយក្នុងនោះរួមមានដូចជា ​ចិនបានព្រមានម្ដងហើយម្ដងទៀតថា នឹងចាត់វិធានការ​ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមទាំងជម្រើសយោធាផង ប្រសិនបើ លោកស្រី ផេឡូស៊ី ពិតជាមកបំពេញ​ទស្សនកិច្ច​នៅតៃវ៉ាន់មែននោះ។ ចិនប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់​សម្រាប់យន្ដ​ហោះស៊ីវិល ​ខណៈលោកស្រី ផេឡូស៊ី ​កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់។ គេហទំព័រផ្លូវការជាច្រើនរបស់រដ្ឋបាលតៃវ៉ាន់ ក៏លែងដំណើរការ ។

ក្រសួងការបរទេសចិន បាន​និយាថា ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ កងទ័ពអាកាសចិនបានចល័តក្រុមយន្តហោះចម្បាំង Su-35 របស់ខ្លួន ហោះហើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់។

ប៉ុន្តែអ្វីដែលជាការកត់សំគាត់ យន្តហោះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះ បានចុះចត​ដោយ​សុវត្ថិភាព ក្នុងអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ​ ដោយមានក្រុមមន្រ្តីជាន់ខ្ពស់​តៃវ៉ាន់ បានជួប​ជាមួយ​លោកស្រី នៅអាកាសយានដ្ឋាន ហើយក្បួនរថយន្តលោកស្រី Pelosi ចាកចេញពីព្រលាន​យន្ត​ហោះតៃប៉ិ ឆ្ពោះទៅកាន់សណ្ឋាគារ ជាទីដែលលោកស្រីស្នាក់នៅ ​ ពិសេសអគាររដ្ឋសភា Yuan របស់តៃវ៉ាន់ បានក្រាលព្រំក្រហមរង់ចាំទទួលលោកស្រី Pelosi ដោយគ្មានការបារម្ភ។

ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ចិន ជាមួយការព្រមាន​ចាត់វិធាន​ការឆ្លើយបតយ៉ាងធ្ងន់ធ្ងន់ទៅនឹងដំណើរទស្សនកិច្ចដែលទីក្រុងប៉េកាំង ចាត់ទុកថា ជា «ទង្វើបង្កហេតុ»។

នៅជុំវិញព្រឹត្តិការណ៍ដ៏គួរអោយចាប់អារម្មណ៍នៅទូទាំងពិភពលោកនេះ គេសង្គេតឃើញថាចិនមិនទាន់បានធ្វើអ្វីមួយជាដុំកំភួនដូចអ្វីដែលខ្លួនបានលើកឡើងពីមុននោះទេ ប៉ុន្តែគេឃើញថា ចិនក៏បានបង្តើតព្រឹត្តិការណ៍សំខាន់មួយចំនួនផងដែរ ក្នុងនោះមានដូចជា ក្រសួងការបរទេសចិនបាននិយាថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ និងបានសង្កត់ធ្ងន់ថា ផលវិបាកទាំងអស់សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ ព្រោះអាមេរិកជាអ្នកបង្កហេតុ។ ចិនក៍បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងដែនទឹកចំនួន៦ ជុំវិញកោះតៃវ៉ាន់។

យោងតាមកាសែត Global Times ៖ ទីបញ្ជាការភូមិភាគបូព៌ារបស់ចិនបានប្រកាសថា ខ្លួនធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ ក្បែរកោះតៃវ៉ាន់ ដោយធ្វើការបាញ់តេស្តកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ នឹងចាប់ផ្តើមពីយប់ថ្ងៃអង្គារតទៅ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងសុន្ទរកថា ថ្ងៃទី២ ខែសីហា ថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិន ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំង និងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍«ចិនតែមួយ» និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣ រវាងចិន និងអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន និងអាមេរិក ហើយបានបំពានលើអធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់ចិន ពិសេសបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាព និង ស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលលោក Wu Qian ​បានហៅថា ជាការបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ។

កងទ័ពរំដោះប្រជាជនចិន បានប្រុងជើងការកម្រិតខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធា មានលក្ខណៈសំដៅមួយចំនួន ដើម្បីវាយបកទៅវិញក្នុងន័យគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងយ៉ាងដាច់ខាត នូវការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងបំបែកបំបាក់របស់កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

តាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើន មុនពេលដែលលោកស្រី ណានស៉ី ផេឡូស៉ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​រួច​ហើយ​នូវ​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ដែល​អម​ដោយ​នាវាចម្បាំង​ចំនួន ៦​គ្រឿង ​នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ថែមដោយយន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿង បានហោះក្បែរៗកោះតៃវ៉ាន់ទៀតផង។ មន្ត្រី​អាមេរិក​ឱ្យ​ដឹង​ថា ការធ្វើបែបនេះគឺ​​ចាំបាច់​ត្រូវការ​សន្តិសុខ​រឹងមាំ​ក្នុង​ការ​ជួយ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រធានសភារបស់ខ្លួន។

គួររំលឹកថា ការពិត អ្នកស្រី Pelosi ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ម្ដង​ហើយ ​កាលពី​ឆ្នាំ​១៩៩៧។ អ្នកស្រី​ក៏​ធ្លាប់​ទៅ​គោរព​វិញ្ញាណក្ខន្ឋ​ផ្ទាល់​នៅ​ទីលាន ទៀនអាមីន ក្នុង​ក្រុង​ប៉េកាំង ជា​ទី​ដែល​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន បើក​រថក្រោះ​កិន និង​បាញ់​សម្លាប់​បាតុករ​រាប់​ពាន់​នាក់ ​នៅ​ឆ្នាំ​១៩៨៩ ដែលធ្វើ​បាតុកម្ម​ដើម្បី​ឱ្យ​មាន​ការ​កែទម្រង់​ការ​ដឹកនាំ​ទៅ​រក​ប្រព័ន្ធ​ទីផ្សារ​សេរី តែ​បក្ស​កុម្មុយនីស្ត​ចាត់ទុក​ជា​ក្រុម​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល។

តៃវ៉ាន់​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ជា​យូរ​មក​ហើយ។ ចិន​ចាត់ទុក​ដែន​កោះ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន។ សម្រាប់​សហរដ្ឋ​អាមេរិក ទោះ​ជា​មាន​គោល​នយោបាយ​ចិន​តែ​មួយ​ពិតមែន តែ​ក្រុង​វ៉ាស៊ីនតោន នៅតែ​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ពិភពលោក និង​ជា​រដ្ឋ​អធិបតេយ្យ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ី។

សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ក្រុង​ប៉េកាំង តែ​សហរដ្ឋ​អាមេរិក​ក៏​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដែរ តែ​ក្នុង​កម្រិត​ក្រៅ​ផ្លូវការ ដោយ​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់​ជំនួយ​យោធា និង​សព្វាវុធ​ទៅ​ឱ្យ​ដែន​កោះ​នេះ។

បើតាមក្រុមអ្នកនយោបាយអាមេរិក នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​លុកលុយ​ចូល​ដែន​អាកាស និង​នាវាចម្បាំង​ចូល​ដែនទឹក​របស់​តៃវ៉ាន់​កាន់តែ​ធ្ងន់​ឡើងៗ ដែល​ជា​ការ​បង្កើន​ការ​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយនេះ​ក្នុង​កាលៈទេសៈ​ណា​មួយ​ដែល​ក្រុង​ប៉េកាំង​អស់​ភាព​អត់ធ្មត់​នឹង​ការ​ទុក​ឲ្យ​តៃវ៉ាន់​បន្ត​មាន​សេរីភាព ជាមួយ​នឹង​ដែនដី​នៅ​ក្រៅ​គោល​នយោបាយ​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»។

មកដល់ចំណុចនេះមានសំណួរមួយចោទសួរថា តើតៃវ៉ាន់ដឹងដែរឬទេថា វត្តមានរបស់ប្រធានសភាអាមេរិករូបនេះ អាចធ្វើឱ្យតៃវ៉ាន់មានគ្រោះថ្នាក់ធំ? នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន អ្នកស្រី Joanne Ou អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​និយាយ​ថា​ សម្រាប់​តៃវ៉ាន់ ក៏​ដឹង​ថា ​គ្រប់​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​ប្រទេស​គាំទ្រ​តៃវ៉ាន់ គឺ​ពិត​ណាស់​នឹង​រង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ចិន។ តៃវ៉ាន់​តែងតែ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិកដោយគ្មានក្តីបារម្ភនោះទេ។

សូមបញ្ចាក់ថា អ្នកស្រី Pelosi និង​គណៈប្រតិភូ​នៃ​សមាជិក​សភា​អាមេរិក ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​៥ នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​កោះ​តៃវ៉ាន់។

នៅត្រង់ចំនុចនេះគេមានចម្ងល់ថា ហេតុអ្វីប្រធានសភាអាមេរិករូបនេះនៅតែធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ​បើដឹងមុនហើយថាធ្វើអោយចិនក្ដៅស្លឹកត្រចៀក?

បើតាមរយៈអ្នកនាំពាក្យសេតវិមានលោក ចន ឃឺប៊ី បានបញ្ជាក់ថា លោកស្រី Pelosi​ មានសិទ្ធិបំពេញទស្សនកិច្ចនៅតៃវ៉ាន់ដោយការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកស្រី ព្រោះសភាអាមេរិកគឺជាស្ថាប័ននិតិបញ្ញាត្តិមិនចំណុះឱ្យរដ្ឋាភិបាល ហើយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ គឺជាការសម្រេចចិត្តទាំងស្រុង របស់លោកស្រី ផេឡូស៉ី ផ្ទាល់។​

ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ផេឡូស៊ី បានបញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។

លោកស្រី បានគូសបញ្ជាក់ពីច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលនៅក្រោមច្បាប់នេះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួន។ «ថ្ងៃនេះ សហរដ្ឋអាមេរិកត្រូវតែចងចាំចំពោះការប្ដេជ្ញាចិត្តនេះ យើងត្រូវឈរនៅជាមួយតៃវ៉ាន់ដែលជាកោះមួយមានការតស៊ូបំផុត»។

លោកស្រី ផេឡូស៊ី ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ព្រមទាំងសកម្មជនប្រជាធិបតេយ្យហុងកុង និងតៃវ៉ាន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Washington Post។

យ៉ាងណាក៏ដោយ ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុដ៏អាក្រក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចូលចិត្តបញ្ឆេះឲ្យមានកំដៅគ្រប់ទីកន្លែង និងបង្កឲ្យកើតមានអសន្តិសុខ និងអស្ថិរភាពនៅក្នុងពិភពលោក។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញនយោបាយ គ្មានអ្នកណាអាចដឹងច្បាស់ទេថា នៅពេលដែលលោកស្រី ផេឡូស៊ី​ ចាកចេញពីកោះតៃវ៉ាន់ តើតៃវ៉ាន់អាចនឹងត្រូវចិនវាយសង្រ្គប់ដែរ ឬយ៉ាងណា ហើយពេលខាងមុខវាអាចមានរឿងអ្វីកើតឡើងទៀត។ មានតែភាគគីចិន និងអាមេរិកតែប៉ុណ្ណោះដែលអាចដឹងមុនបាន៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm