ភ្នំពេញ៖ តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវការគោរពកោតសរសេីរ ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ដែលតែងតែខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី និងពុះពារគ្រប់ឧបសគ្គ ក្នុងការដោះស្រាយរាល់នូវការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងបរិបទប្រយុទ្ធប្រឆាំងការរាតត្បាតពីជំងឺកូវីដ-១៩។
