ផែនការមេ នៃប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ នឹងក្លាយជាផែនទីចង្អុលផ្លូវមានប្រសិទ្ធភាពលើការដឹកជញ្ជូន

2022/08/04 01:24:32 am        861

ភ្នំពេញ៖ ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ បានកំណត់នូវអភិក្រម និងទស្សនាទានជាយុទ្ធសាស្រ្ត ប្រកបដោយលក្ខណៈប្រាកដនិយម, ភាពប្រទាក់ក្រឡា, គ្រប់ជ្រុងជ្រោយ ព្រមទាំងឆ្លើយតបខ្ពស់ទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។

​ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លើកឡើងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍ នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា នៅថ្ងៃទី០៣ ខែ​មករា ឆ្នាំ​២០២២ នេះថា ស្ថិតក្នុងគ្រប់កាលៈទេសៈ និងស្ថានភាព, ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក បន្តជាវិស័យឆ្អឹងខ្នងគាំទ្រសកម្មភាពសង្គម និងសេដ្ឋកិច្ច ដែលមិនអាចខ្វះបានសម្រាប់កម្ពុជា ជាពិសេសគាំទ្រដល់ចក្ខុវិស័យនៃការអភិវឌ្ឍរយៈពេលវែង។

ជាលទ្ធផល​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។

ចំពោះការគិតគូររៀបចំឱ្យមានការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ជាឆ្លើយតបនឹងការចង្អុលបង្ហាញ នៃឯកសារគោលនយោបាយជាតិសំខាន់ៗរួមមាន៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ។

ឈរលើមូលដ្ឋាននៃរបាយការណ៍នៃការសិក្សានេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងធ្វើការសំយោគជាមួយផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍ នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។

ជារួមផែនការមេគ្រប់ជ្រុងជ្រោយដែលរំពឹងថា នឹងទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា នាចុងឆ្នាំ២០២២ ឬនៅដើមឆ្នាំ២០២៣ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវ ក្នុងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

 ចំណែកវិស័យឯកជន, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ចំពោះការផ្តល់ជូនរបាយការណ៍ សិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាពីភាគីចិន គឺជាការជួយបំពេញនូវចំណុចខ្វះខាត លើផ្នែកភស្តុភាកម្មកម្ពុជា ដើម្បីកែលម្អឲ្យបានកាន់តែប្រសើរ មានតម្លៃកាន់តែថោកក្នុងការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើម ដែលជាចំណុចសំខាន់ ខណៈបច្ចុប្បន្នការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើង នៅមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបបណ្តាប្រទេសក្នុងអាស៊ាន។

​ជុំវិញការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនេះ ទទួលបានការគាំទ្រតាមរយៈជំនួយហិរញ្ញប្បទានឥតសំណង ពីសាធារណរដ្ឋប្រជាមានិតចិន, ការសិក្សានេះបានគ្រោងសម្រាប់រយៈពេល ២ឆ្នាំ ដោយបានចាប់ផ្តើមពីឆ្នាំ២០១៩ ក៏ប៉ុន្តែបានចំណាយពេលច្រើនជាងការគ្រោងទុក ដោយសារផលវិបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះបីជាយ៉ាងនេះក្តី របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ នាដើមឆ្នាំ២០២២ ដោយមានរបាយការណ៍នៃការសិក្សាសរុបចំនួន៧ រួមមាន៖ (១). ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, (២). ផែនការអភិវឌ្ឍន៍ផ្លូវថ្នល់, (៣). ផែនការអភិវឌ្ឍន៍ផ្លូវដែក, (៤). ផែនការអភិវឌ្ឍន៍តាមផ្លូវទន្លេ, (៥). ផែនការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវសមុទ្រ, (៦). ផែនការអភិវឌ្ឍន៍ផ្លូវអាកាស និង (៧). ផែនការអភិវឌ្ឍន៍ឡូជីស្ទីក៕អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm