
អន្ដរជាតិ៖ ប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់កោះតៃវ៉ាន់ ពីសំណាក់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ថាជាដំណើរប្រកបដោយគ្រោះថ្នាក់បំផុត។
លោកស្រី ប៉េឡូស៊ី បានធ្វើដំណើរតាមយន្តហោះដឹកអ្នកដំណើរសហរដ្ឋអាមេរិក Air Force និងត្រូវបានទទួលស្វាគមន៍ នៅអកាសយានដ្ឋានអន្តរជាតិ តៃប៉ិ ដោយរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់របស់កោះតៃវ៉ាន់ផ្សេងទៀត និងក្រុមមន្ត្រីអាមេរិក ។ លោកស្រីបានថតរូបមុនក្បួនរថយន្តអមក្បួនដំណើររបស់លោកស្រីភ្លាមៗ ដែលគេពុំបានឃើញចូលទៅកន្លែងចតរថយន្តរបស់សណ្ឋាគារនោះទេ ៕