
អន្ដរជាតិ៖ នៅថ្ងៃពុធនេះ ប្រទសចិនបាននិយាយថា ខ្លួននឹងបន្តសមយុទ្ធយោធា ជាការសងសឹកនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosiទៅកាន់កោះតៃវ៉ាន់។
កងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធយោធានេះ នឹងធ្វើឡើងនៅក្នុងដែនទឹក និងលើអាកាស ជិតកោះតៃវ៉ាន់ ដែលរួមទាំងការបាញ់អាវុធរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រកោះតៃវ៉ាន់ ផងដែរ៕
