
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ(Josep Borrell Fontelles)តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ខណៈឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងដៃគូពាក់ព័ន្ធនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា៕




