ទោះកម្ពុជាកំពុងប្រឈមខ្លាំង តែនៅមិនទាន់មានព្រះសង្ឃអង្គណាបានឆ្លងកូវីដនៅឡើយ

2021/04/27 09:59:58 am        104

ភ្នំពេញ៖ ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា គិតមកទល់ពេលនេះមិនមានព្រះសង្ឃអង្គណាបានឆ្លងជំងឺកូវីដ១៩នៅឡើយទេ ខណៈរាជរដ្ឋាភិបាលបានអំពាវនាវដ ល់គ្រប់បណ្តាវត្តអារាម និងវិហារសាសនាផ្សេងៗបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងរាលដាលពីជំងឺកូវីដ១៩។​

ស្របពេលរាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ទោះបីប្រទេសជាតិបាននឹងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែ មកទល់ពេលនេះទោះក្នុងកាលៈទេសៈនៃជំងឺនេះបន្តអូសបន្លាយក៏ដោយ ឯកឧត្តមបានសង្កេតឃើញថា ចំពោះកិច្ចពិធីសាសនានានាពេលកន្លងមកបានអនុវត្តយ៉ាងល្អប្រសើរ និងមិនមានព្រះសង្ឃអង្គណាបានកើតជំងឺកូវីដ១៩នោះទេ ហើយពិធីសាសនាដែលចាំបាច់ត្រូវប្រារព្ធដូចជាពិធីបុណ្យសពក៏បានចូលរួមអនុវត្តទៅតាមច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។​

ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តមក៏បានណែនាំដល់បណ្តាវត្តអារាមទាំងអស់ត្រូវគោរពគោលការណ៍អំពីការផ្អាកចំពោះពិធីនានាដែលមានការជួបជុំ ប៉ុន្តែ ចំពោះពិធីទទួលទេវតាតាមវត្តអារាម ឬគេហដ្ឋានជាលក្ខណៈគ្រួសារគឺអាចរៀបចំបានដោយធម្មតា។

ឯកឧត្តមបានបន្តថា នាពេលខាងមុខនេះ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ក្រសួងធម្មការ និងសាសនា គ្រោងនឹងមានការចាក់វ៉ាក់សាំងដល់ព្រះសង្ឃជាង៦ម៉ឺនអង្គនិងបព្វជិតពាហិរសាសនា គឺសាសនាផ្សេងៗរាប់ម៉ឺននាក់ទៀតផងដែរ។

ចំពោះដំណើរការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ព្រះសង្ឃនៅទូទាំងប្រទេសសរុបមាន ៦៤,៨៦៤អង្គ ក្នុងនោះ បើតាមរបាយការណ៍ចំពោះព្រះសង្ឃ និងបព្វជិតពាហិរសាសនា ដែលមានព្រះជន្ម ឬអាយុពី៦០ឆ្នាំឡើងមានចំនួន៨,៦៣៧ អង្គ/នាក់ និងចាប់ពីព្រះជន្ម ឬអាយុ១៨ដល់៥៩ឆ្នាំមានចំនួន ៣៥,៣១៣ អង្គ/នាក់៕​ អត្ថបទ សេក ឧត្តម​

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm