ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ពិការភាព​មិនមែនជា​ឧបសគ្គក្នុងការ​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ឡើយ​

2022/08/04 05:35:20 pm        431

​អាស៊ានប៉ារ៉ាហ្គេម៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​មោទនភាព និង​កោតស្ញប់ស្ញែងចំពោះ​ការលះបង់ និង​ខំប្រឹង​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ពិការភាពមិនមែនជា​ឧបសគ្គក្នុងការ​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ឡើយ។​

​ការលើកឡើង​នេះ ស្របពេល​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា កំពុងធ្វើការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ និង​ទទួលបាន​ជោគជ័យ​ជា​បន្ដបន្ទាប់ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​គិត​មកទល់ពេលនេះ កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ១៨​គ្រឿងរួមមាន​មេដាយមាស ៥ ប្រាក់ ៧ និង​សំរឹទ្ធ ៦ គ្រា​ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​កំពុងមាន​វត្តមាន​ផ្ទាល់​ជាប់​ជាមួយ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពួកគេនៅ​ទីក្រុង​សូ​ឡូ។​ ​ស្របពេល​ក្រុម​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាពដោយ​មិន​រុញ​រា ទោះបី​ខ្លួន​ស្ថិតក្នុង​ពិការភាពដើម្បី​ដណ្ដើម​កិត្តិ​សយ​ជូន​ជាតិ មាតុភូមិ​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ «​ញើស និង​ឈាម​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​! សម្រាប់​ពួកគាត់ ពិការភាព​មិនមែនជា​ឧបសគ្គ​! ឧបសគ្គ​ពិត​នោះគឺ​ការ​ឈរ​ឱបដៃ​មើល រិះគន់ និង​ការ​បណ្តោយ​តាម​ព្រហ្ម​លិខិត​»​។ នេះ​គឺជា​សារ​មួយ​ដ៏​មាន​អត្ថន័យ ដើម្បី​លើកទឹកចិត្ដដ​ល់បង​ប្អូន​ជនពិការ ពិសេស​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​តែម្ដង។​

​លើសពីនេះ ឯកឧត្តមបានបង្ហាញ​នូវ​មោទកភាពចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ថា​ «​ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះជា​តំណាង​ឲ្យ​កម្ពុជា​! ពួកគាត់​នៅពេលនេះជា​មុខមាត់​ជាតិ ។ ដូច្នេះ​ទោះបី​កីឡាករ​-​កីឡាការិនីស្ថិតក្នុង​ពិការភាព ក៏​ពួកគាត់​មិនបាន​ដាក់បន្ទុក​នេះ​ឲ្យ​សង្គមជាតិ​ឡើយ ផ្ទុយទៅវិញពួកគាត់​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ មាតុភូមិ។​ ​ទន្ទឹម​ជាមួយគ្នា ក្នុងនាម​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​ជន​មាន​ពិការភាព ដោយ​ឯកឧត្តម​បាន​លើកឡើងថា សម្រាប់​ក្រុម​ជន​ដែលមាន​ពិការភាព ការផ្តល់​លទ្ធភាព និង​គាំទ្រ​ឲ្យ​បាន​ចូលរួម​ប្រកួត ជាការ​លើកស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការទទួលស្គាល់​នូវ​តម្លៃ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។​

​សូមបញ្ជាក់ថា ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ី កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កី​ឡ​ការិនី ១១៥នាក់ លើ ១១​ប្រភេទ​កីឡា​ចូលរួម​ប្រកួត ខណៈ​លទ្ធផល​បណ្ដោះអាសន្នដែល​កម្ពុជា​ទទួលបាន​ពេលនេះ បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះហើយ ពោលគឺ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើន​បំផុតក្នុង​ប្រវត្តិ​ចូលរួម​ប្រកួត ១១​លើក​កន្លងមកគិត​ចាប់ពី​ឆ្នាំ​២០០១ មកទល់​បច្ចុប្បន្ន បន្ទាប់ពី​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ១៤​គ្រឿង មាស ៤ ប្រាក់ ៦ និង​សំរឹទ្ធ ៤៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        356
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm