ក្រុម​អ្នកគាំទ្រ​ចិនតវ៉ា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ហុងកុង​ប្រឆាំង​ដំណើរ​របស់​លោកស្រី ​Pelosi នៅកោះ​តៃវ៉ាន់​

2022/08/04 05:45:06 pm        1.1 K

​ចិន៖ ក្រុម​អ្នកគាំទ្រ​ក្រុង​ប៉េកាំង​ជាច្រើន​បាន​តវ៉ា​ នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ ដោយ​ថ្កោល​ទោស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ​ទៅកាន់​កោះ​តៃវ៉ាន់។ ​ក្រុម​ផ្សេងៗ​គ្នា​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​សហរដ្ឋអាមេរិក និង​លោកស្រី Pelosi​។

​សកម្មជន​ហុងកុង​គាំទ្រ​ក្រុង​ប៉េកាំងលោក Kenny Po បាន​និយាយ​ថា ​ប្រទេស​ចិន​របស់​យើង និង​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ​រួចហើយ។ ទោះបីជា​លោក​ស្រី Pelosi និយាយ​ថា វា​ជា​ដំណើរ​ទស្សនកិច្ច​ផ្ទាល់ខ្លួន​ក៏ដោយ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា លោក​ស្រី​គឺជា​ប្រធាន​សភា លោកស្រី​តំណាង​ឲ្យ​សហរដ្ឋអាមេរិក​ទាំងមូល​ក្នុង​ការ​បំផ្លាញ​គោលការណ៍​ចិន​តែមួយ និង​គាំទ្រ​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​។ ​ក្រុម​អ្នកតវ៉ា​បាន​ហែក​ទង់ជាតិ​អាមេរិក និង​គប់​ពង​ទា​ទៅលើ​រូបថត​របស់​លោកស្រី Pelosi ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។

​ចំណែក​ប្រជាពលរដ្ឋ​ហុងកុង​មួយ​រូប​ទៀត​គឺ​លោក Kenny Leung វ័យ 29ឆ្នាំ​បាន​និយាយ​ថា ​ខ្ញុំ​គិត​ថា ​បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​ទេ​។ តាម​ការ​ដាន​តាម​របស់ខ្ញុំ ខ្ញុំ​គិត​ថា ចិន​នឹង​មិន​លើក​កាណុង​កាំភ្លើង​ឡើង​ទេ ឬ​និយាយ​ឲ្យ​ចំ វា​គ្រាន់តែ​ជា​សង្គ្រាម​ពាក្យសម្ដី​។ ខ្ញុំ​គិត​ថា ប្រទេស​ចិន​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ហួស​ រហូតដល់​មានការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​នយោបាយ​អាមេរិក-​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm