ក្រុមកីឡា​អុក​ជនពិការ​ចាត់ទុក​ការ​ឈ្នះ​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​គឺជា​រឿង​មិន​នឹកស្មាន​

2022/08/04 05:55:50 pm        185

​អុក៖ ក្រុមកីឡា​អុក​ជនពិការ​កម្ពុជាដែលមាន​កីឡាករ ជា ស៊ី​ដេ​ត និង ប៉ែន រ័ត្ន​ទីណា បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងក្រោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ជូន​ជាតិ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ហើយ​បានចាត់ទុក​ការ​ឈ្នះ​មេដាយ​នេះគឺជា​រឿង​មិន​នឹកស្មាន​ទៀតផង។ ​

​ក្នុងចំណោម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ១១​ប្រភេទ​កីឡាដែល​កំពុង​ប្រកួតប្រជែង​នៅ​ឥណ្ឌូនេស៊ី គឺ​មានតែ​កីឡា​អុក​ជនពិការ​ប៉ុណ្ណោះដែល​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​រយៈពេល ១​ខែ​នៅ​ទីនោះដើម្បី​ត្រៀម​ការប្រកួត ក្រោម​ការ​រ៉ាប់រង​ការ​ស្នាក់នៅ និង​ហូបចុករបស់​ភាគី​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឥណ្ឌូនេស៊ី និង​ការចំណាយ​ផ្សេងៗរបស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា។​ ​ឯកឧត្តម យី​វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ប៉ា​រ៉ា​ឡា​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្មធ្លាប់បាន​គូសបញ្ជាក់ថា ដោយសារ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ អត់​មាន​វិញ្ញាសា​អុក​នេះ ដូច្នេះ​នេះ​ជា​កិច្ច​ការសំខាន់ដែល​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​រៀបចំ​ឲ្យ​មាន​វិញ្ញាសា​អុក​ចូលរួម​ហ្វឹកហាត់ និង​ប្រកួត​នៅ​ឥណ្ឌូនេស៊ី ដោយ​កីឡា​ករទាំង ២​រូបបាន​ដើរតួ​ជា​គ្រូ​ផង និង​ជា​កីឡាករ​ផង ហើយ​ក្រោយ​បញ្ចប់​បេសកកម្ម​នេះពួកគេ​នឹង​នាំនូវ​បទពិសោធន៍ ក៏ដូចជា​ចំណេះដឹង​ចែករំលែក​ដល់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ផ្សេងទៀត។​

​អ្វីដែល​មិន​នឹកស្មាន ទោះបី​ក្រុមកីឡា​អុក​ជនពិការ​កម្ពុជាទើប​ហ្វឹកហាត់​បាន​រយៈពេល​ខ្លី តែ​កីឡាករ ជា ស៊ី​ដេ​ត និង ប៉ែន រ័ត្ន​ទីណា ធ្វើបាន​យ៉ាង​ល្អប្រសើរដែល​អាច​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងក្នុងចំណោម​មេដាយ​សរុប ១៨គ្រឿងដែល​កម្ពុជា​ទទួលបានគិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ​រ៉ា​ហ្គេមឆ្នាំ២០២២ នៅ​ឥណ្ឌូនេស៊ី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        365
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        453

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm