កងយោធពល​ខេមរភូមិន្ទ​វាយបក​ឈ្នះ​នគរបាល​ជាតិ ២-១ ក្នុង​ជើង​ទី​១ នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ

2022/08/04 06:17:11 pm        270

​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​១ វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ។​

​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ 7NG ​នា​ទឹកដី​ឃុំ​វិហារ​សួគ៌​នេះ ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិបាន​បើក​ការនាំ​មុខ​ក្រុម​កងយោធពល​ខេមរភូមិន្ទតាំងពី​នាទី​ទី​៤ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ នី មូ​ស្ដា​ហ្វា។ បន្ទាប់មក​ទើប​កីឡាករ ណា​រ៉ុង កក្កដា រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ភ្ញៀវ​វិញ​នៅ​នាទី​៣៧ មុន​បញ្ចប់​វគ្គ​ទី​១។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ខណៈ​នៅ​នាទី​៦៦ កីឡាករ ណា​រ៉ុង កក្កដា ដដែលបាន​ស៊ុត​បន្ថែម​គ្រាប់​បាល់​ទី​២ ជួយ​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទនាំមុខ​ក្រុម​ម្ចាស់ផ្ទះ​វិញ ២-១ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​ ប៉ុន្ដែ​ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ម្ដងទៀតនៅ​ជើង​ទី​២ នា​ទឹកដី​កីឡដ្ឋាន​ស្ដា​ត​ចាស់នា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត ២​ជើងឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        286
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        355

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm