អគ្គិសនី​កម្ពុជា​យកឈ្នះ​ក្រុម​លី​គ​កំពូល​គិរីវង់ ៣-២ ក្នុង​ជើង​ទី​១ នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2022/08/04 06:38:45 pm        196

​បាល់ទាត់៖ ក្រុម​មិន​ស្គាល់​ចាញ់នៃ​លី​គ​ទី​២ អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជា គិរីវង់​សុខ​សែន​ជ័យដោយ​លទ្ធផល ៣-២ ក្នុងជំនួប​ជើង​ទី​១ វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ។​

​ការប្រកួត​ដ៏​ទាក់ទាញ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​នេះ ក្រុម​ម្ចាស់ផ្ទះ​ធ្វើបាន​យ៉ាង​ល្អដោយបាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​គិរីវង់ ២​គ្រាប់​មុនដោយ​កីឡាករ ច្រឹង ច័ន្ទ​វីរៈ នៅ​នាទី​ទី​២ និង​កីឡាករ ឈួ​ត សិន​ទៀង នៅ​នាទី​១៦ មុន​កីឡាករ ហ៊​ត ឈិន​ជិន រកបាន ១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​វិញនៅ​នាទី​២៧។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់​តែខ្លាំង ហើយ​កីឡាករ លី ម​ស្លី​ម បាន​ជួយ​ឲ្យ​ក្រុម​គិរីវង់ទទួលបាន​គ្រាប់​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​វិញ ២-២។ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​សម្រាប់​ក្រុម​មាន់គក់​ខេត្តតាកែវ បន្ទាប់ពី​កីឡាករ ឈួ​ត សិន​ទៀង រកបាន​គ្រាប់​ទី​៣ ជួយ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា បើក​ការ​នាំមុខ​ជាថ្មី ៣-២ នៅ​នាទី​៧៨ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​ដល់​ចប់​ការប្រកួត​តែម្ដង។​

​ប៉ុន្ដែ​ជ័យជម្នះ​នេះមិនទាន់​សុវត្ថិភាព​សម្រាប់​ក្រុម​អគ្គិសនី​កម្ពុជា ក្នុងការ​ទទួលបាន​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ​នោះទេ ដ្បិត​ជើង​ទី​២ ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​តតាំង​ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៅ​ទឹកដី​ខេត្តតាកែវ​វិញ​ម្ដងនា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm