រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បញ្ជា​ឲ្យ​មន្ទីរ​សុរិយោដី​ទាំង​អស់​ដក​ហូត​ប័ណ្ណ​ដី​ធ្លី​ចាស់​យក​មក​កម្ទេច​ចោល​ ដោយ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​

2021/04/27 02:59:58 am        19

ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា ពាក់ព័ន្ធ​ការ​អនុវត្តន៍​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែល​មាន QR Code គឺជា​ការ​ផ្ដល់​លក្ខណៈ​ងាយ​​ស្រួលដល់​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ដឹង​អំពី​ព័ត៌​មាន​ស្ថានភាព​ដី​ច្បាស់លាស់ អំពី​តំបន់ និង​ទំហំ​ក្បាលដី និង​ជា​ដី​នៅ​តំបន់​ណាមួយ តាម​រយៈ​ការ​គ្រប់​គ្រង​ដោយ​​ម៉ាស៊ីន Server ជាពិសេស​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចង់​ទិញ ចង់​លក់ ថា​ជា​ដី​ក្លែងក្លាយ ឬ​ជា​ដី​ពិតប្រាកដ​ផង​ដែរ។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ដើម្បី​ជំរុញ​អនុវត្តន៍​តាម​ប័ណ្ណ​ថ្មី​នេះ សូម​ឲ្យ​ប្រធាន​សុរិយោដី និង​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត​ទាំងអស់ ប្រមូល​យក​ប័ណ្ណ​ចាស់​មក​កម្ទេច​ចោល​ទាំងអស់ ដោយ​ទុក​តែ​បីសន្លឹក​ជា​ឯកសារ​គំរូ​តែ​ប៉ុណ្ណោះ និង​ត្រូវ​ផ្អាក​ការ​អនុវត្តន៍​ប្រភេទ​ប័ណ្ណ​ចាស់​ទាំងនោះ ដោយ​ត្រូវ​បោះពុម្ព​ប័ណ្ណ​ថ្មីដែល​មាន QR Code មក​ជំនួស​វិញ។​ ពាក់ព័ន្ធ​ការ​ចេញ​ប័ណ្ណ​ថ្មី​នេះ ឯកឧត្ដម ជា សុផារ៉ា បាន​ប្រកាស​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ ក្នុង​នោះ​ចំពោះ​ការ​អនុវត្តន៍​ដែល​នៅ​សេសសល់​ ទាំង​ប៉ុន្មាន​ត្រូវ​ផ្អាក​ជាបន្ទាន់ ហើយ​ត្រូវ​ត្រឡប់​មក​រៀប​ចំ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​វិញ ដែល​ជា​ចាត់​ទុក​ជា​ប័ណ្ណ​សំគាល់ ​ផ្នែក​អចលនទ្រព្យ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ គឺ​រាប់ទាំង​ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ និង​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ផង​ដែរ៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am