ចិន៖ ប្រទេសចិនកំពុងចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានរបស់ខ្លួននៅក្នុងសមុទ្រជុំវិញកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតបានចាប់ផ្ដើមនៅម៉ោង ១២:០០នាទីម៉ោងនៅប្រទេសចិន និងនៅក្នុងតំបន់មួយចំនួនដែលមានចម្ងាយ ១២ម៉ាយល៍របស់កោះនេះ។ តៃវ៉ាន់និយាយថា ប្រទេសចិនកំពុងព្យាយាមផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់។ លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្ដាច់ខ្លួន។ ជាការឆ្លើយតបចិនបានធ្វើសមយុទ្ធយោធាដែលភាពចាំបាច់ និងស្របច្បាប់រយៈពេល ៥ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ។

កោះតៃវ៉ាន់និយាយថា យន្តហោះចម្បាំងចិនចំនួន ២៧គ្រឿងបានហោះចូលទៅតំបន់ការពារដែនអាកាសរបស់ខ្លួន។ សមយុទ្ធនេះគឺជាការឆ្លើយតបដ៏សំខាន់របស់ក្រុងប៉េកាំង ទោះបីជាខ្លួនក៏បានបិទពាណិជ្ជកម្មមួយចំនួនជាមួយកោះនេះក៏ដោយ។ ចិនបាននិយាយថា សមយុទ្ធទាំងនោះធ្វើឡើងនៅក្នុងដែនទឹកដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក និងរាប់បញ្ចូលទាំងការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ៕ អត្ថបទ៖ សុខមាន
