ក្រសួងទេសចរណ៍រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស បង្កើនការទាក់ទាញ​វិនិយោគិន​អន្តរជាតិ

2022/08/04 08:04:13 pm        467

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហានេះ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស។ ឯកឧត្តមថា ថ្លែងថា ការៀបចំគោលនយោបាយទេសចរពិសេសនេះ គឺមានគោលដៅសំខាន់លើក​ទឹកចិត្តភ្ញៀវទេសចរអន្តរជាតិដែលជាអ្នកវិនិយោគ និងប្រែក្លាយភ្ញៀវទេសចរធម្មតា មកទស្សនាកម្ពុជាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម ទិត ចន្ថា ថ្លែងថា ការរៀបចំសេចក្តីព្រាងគោលនយោបាយរាជរដ្ឋាភិបាល​ស្តីពី​ទេសចរ​ពិសេស គឺគោលបំណងសំខាន់ៗចំនួនបី រួមមាន៖ ទី១. ​ពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែល​មាន​គុណភាព ភ្ញៀវមានចំណូលខ្ពស់ៗ ជាពិសេសអ្នកវិនិយោគអន្តរជាតិមកទស្សនា​កម្ពុជា​កាន់ច្រើន ទី២.ជំរុញប្រែក្លាយភ្ញៀវទេសចរអន្តរជាតិធម្មតា ​ឲ្យមកទស្សនាកម្ពជាច្រើនដង និង​មកបង្កើតការបណ្តាក់ទុនបើកអាជីវកម្មនៅកម្ពុជា និងទី៣. ជម្រុញភ្ញៀវធុរជន​អន្តរជាតិទាំងនោះ​បង្កើន​កម្លាំងទិញ និងការវិនិយោគតាមរយៈការលើកទឹកចិត្តផ្តល់ Visa ស្នាក់នៅបានយូរ អាចទិញ​ផ្ទះស្នាក់នៅ នៅក្នុងតំបន់អាគារខនដូរចាប់ពីជាន់ទី១ឡើងទៅ ជាដើម។

ឯកឧត្តម ទិត ចន្ថា បន្តថា កម្ពុជា នៅក្នុងឱកាសមិនទាន់មានការរាតត្បាតមេរោគកូវីដ១៩ នៅឆ្នាំ​២០១៩ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ​មានប្រមាណជាង ​៦លាននាក់ ក្នុងនោះ​មានធុរៈជនអន្តរជាតិ ​និងអ្នកវិនិយោគអន្តរជាតិ ​មានប្រមាណ១០% ហើយតាមរយៈការរៀបចំ​គោល​នយោបាយទេសចរពិសេសនេះ ​នឹងជម្រុញទាក់ទាញកំណើនភ្ញៀវទេសចរពិសេសមកវិនិយោគ​នៅកម្ពុជា ​កើនឡើងរហូត២០% ដែលអាចធានា ​និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏មាន​ប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ នៅក្នុងអំឡុងដែលកម្ពុជា ​មិនទាន់គោលនយោបាយស្តីពីទេសចរពិសេសនេះ​សម្រាប់​អនុវត្ត. ឯកឧត្តម ទិត ចន្ថា ​ក៏បានថ្លែងថា ​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​នឹងកំពុង​អនុវត្តគោល​នយោបាយលើកទឹកចិត្តមួយចំនួនជូនបណ្តាអ្នកវិនិយោគទុនអន្តរជាតិ​នៅកម្ពុជា ដូចជា​ការផ្តល់ទិដ្ឋាការអាចស្នាក់នៅកម្ពុជារយៈពេល៣ឆ្នាំ ​ការ​អនុញ្ញាត​ឲ្យទិញផ្ទះស្នាក់​ក្នុង​អគារ​ខនដូរ​នៅ​កម្ពុជាចាប់ពីជាន់ទី១ឡើងទៅជាដើម ​និងមានគោលនយោបាយ​ទេសចរ​នានា​ទៀត ដែល​អាច​ជម្រុញ​ភ្ញៀវទេសចរអន្តរជាតិ ​អាច​មក​ស្នាក់នៅ ​ធ្វើការ​វិនិយោគ​ទុន​នៅកម្ពុជា ​រយៈពេលយូរឆ្នាំ​បាន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm