ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកលើកទី២៣ ដែលដៃគូ រួមមាន៖ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន និងឯកឧត្តម ផាក ជីន រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីបញ្ហាក្នុងតំបន់ និងសកលលោក រួមទាំងការពង្រឹងលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានបូក៕







