ភ្នំពេញ៖ តាមការណ៍ព្យាករណ៍នៅឆ្នាំ២០២២ វិស័យឧហ្សាហកម្ម ក្នុងប្រទេសកម្ពុជា នឹងកើនដល់ជិត ៤០ភាគ ព្រោះកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ និងលក្ខណៈអំណោយផងផ្សេងៗជាច្រើនទៀត។
មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយBTV នៅថ្ងៃទី៤ខែសីហានេះ ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពឧហ្សាហកម្មនៅកម្ពុជា មានកំណើនគួរកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០២១កន្លងទៅ។
ការកើនឡើងនេះ ដោយសារកក្កាជាច្រើនរួមមាន៖ ប្រទេសកម្ពុជាមានសន្តិភាពពេញបរិបូរណ៍ ស្ថានការណ៍ជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ភូមិសាស្រ្តកម្ពុជាអំណោយផល និងគោលនយោយបាយរាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគិនជាដើម។ លើសពីនេះ ឯកឧត្តម បន្តថា តាមការព្យាករនៅឆ្នាំ២០២២ វិស័យឧហ្សាហកម្មក្នុងប្រទេសកម្ពុជា អាចនឹងកើនដល់ជិត ៤០ភាគរយ។
វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដើរតួរនាទីចាំបាច់មួយសម្រាប់កម្ពុជាក្នុងសម្រេចបាន នូវចក្ខុវិស័យប្រកបដោយមហិច្ឆតាជាប្រទេសដែលមានចំណូលខ្ពស់ និងយកនវានុវត្តន៍ជាមូលដ្ឋានជំរុញនៅឆ្នាំ២០៥០។
ប្រទេសកម្ពុជាបានបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដើម្បីបង្កើនតម្លៃបន្ថែម និងការប្រកួតប្រជែងក្នុងវិស័យកសិកម្ម ឧហ្សាកម្ម និងសេវាកម្មរួមទាំងផលិតផលសម្លៀកបំពាក់ អង្ករ និងទេសចរណ៍។ យុទ្ធសាស្រ្តនេះ មានគោលបំណងលើកម្ពុស់ជំនាញរបស់កម្មកររោងចក្រ ជំរុញការវិនិយោគក្នុង និងក្រៅស្រុកដែលមានតម្លៃបន្ថែមខ្ពស់ និងពិពិធកម្មទីផ្សារ៕ អត្ថបទ៖ទូច សោភ័ណ