ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ ឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សុនកា រដ្ឋមន្រ្តីការបរទេសឥណ្ឌា ដើម្បីពិភាក្សាពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងឥណ្ឌា។





