កោះតៃវ៉ាន់៖ នៅពេលប្រធានសភាសហរដ្ឋអាមេរិកបានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ អគារខ្ពស់បំផុតកម្ពស់ 101ជាន់ជានិមិត្តរូបរបស់ទីក្រុងតៃប៉ិ បានបើកបំភ្លឺភ្លើងដោយបង្ហាញពាក្យថា សូមស្វាគមន៍ អរគុណ និង"តៃវ៉ាន់ស្រឡាញ់អាមេរិក"។

ដំណើររបស់លោកស្រី Pelosi បានផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋនៅក្នុងកោះតៃវ៉ាន់មែន តែធ្វើឲ្យចិនផ្ទុះកំហឹង និងធ្វើសកម្មភាពរំខានតំបន់នេះ ជុំវិញអ្វីដែលអាចជាការសងសឹកពីប្រទេសចិន។ ចាប់ពីហ្វីលីពីនដល់សិង្ហបុរី ប្រទេសជាច្រើនមានការព្រួយបារម្ភថា ស្ថានភាពជាក់ស្ដែងនេះអាចធ្វើឲ្យភាពតានតឹងប្រែក្លាយជាជម្លោះ។ អ្នកការទូតជើងចាស់ និងជាសាស្ត្រាចារ្យមួយរូបរបស់សិង្ហបុរីលោក Kishore Mahbubani បាននិយាយថា អ្វីដែលប្រទេសទាំងអស់នៅក្នុងតំបន់នេះដឹងគឺថា ចិនមិនអាចអត់ធ្វើអ្វីនោះទេ។ ចិនគ្មានជម្រើសផ្សេងក្រៅពីបញ្ចេញប្រតិកម្ម ដោយបានបន្ថែមថា នៅពេលជាមួយគ្នានោះដែរ ប្រទេសចិនមិនចង់ចាប់ផ្ដើមសង្គ្រាមលោកលើកទី៣ ទេ។ ចិនចាត់ទុកកោះតៃវ៉ាន់ជាកោះផ្ដាច់ខ្លួន ដែលគួរតែត្រូវបានគ្រប់គ្រងដោយចិនដីគោក។
សហរដ្ឋអាមេរិកទទួលស្គាល់គោលការណ៍ចិនតែមួយ ដែលចាត់កោះតៃវ៉ាន់ជាអង្គភាពឯករាជ្យមួយ ដែលគួរតែត្រូវបានបង្រួបបង្រួមជាមួយចិនដីគោក។ ចំណែកអ្នកជំនាញដែនសមុទ្រមានមូលដ្ឋានក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន លោក Jay Batongbacal និយាយថា អាស៊ី-អាគ្នេយ៍ពិតជាមានអារម្មណ៍តានតឹងក្នុងការរស់នៅ ក្រោមឥទ្ធិពលប្រកួតប្រជែងរវាងចិន និងអាមេរិក។ រដ្ឋាភិបាលនានានឹងត្រូវប្រយ័ត្នប្រយែងខ្ពស់ ពេលនិយាយអំពីទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ ព្រោះបារម្ភពីមធ្យោបាយដែលចិនប្រតិកម្មតប។ ចិនបានប្រកាសធ្វើសមុទ្របាញ់គ្រាប់ពិតថ្មីចំនួន ៦ទីតាំងជិតកោះតៃវ៉ាន់ ប៉ុន្មានម៉ោងក្រោយលោកស្រី Pelosi ទៅដល់កោះស្វ័យគ្រប់គ្រងដែលមានប្រជាជន ២៣លាននាក់មួយនេះ៕
អត្ថបទ៖ សុខមាន