ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ស្លាកស្មាមនៃពិការបានបង្ហាញច្បាស់ថា គ្មានអ្វីល្អជាងសុខសន្តិភាព

2022/08/04 09:51:13 pm        543

ភ្នំពេញ៖ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងទ័ព ជើងគោក បានលើកឡើងថា ស្លាកស្នាមនៃពិការភាព. ទុក្ខសោករបស់​កុមារ​កំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាម និងមេរៀនដែលគ្រប់គ្នា​ត្រូវចង់ចាំ ដែលព្រឹត្តិការណ៍​ទាំងនេះ​បានបង្ហាញយ៉ាងច្បាស់ថា គ្មានអ្វីល្អប្រសើរជាងប្រទេសមាន​សុខសន្តិភាព និង​សុវត្ថិភាព​នោះឡើយ។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់​ឋានន្តរសក្ដិ​កងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ (ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «គ្រាប់មីនកប់ក្នុងដីដ៏ច្រើន, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជា​តឹកតាង​ និងមេរៀនដ៏ឈឺចាប់​ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច ​និងមិនត្រូវបំភ្លេចឡើយ។

អតីតកាលដ៏ខ្មៅងងឹតទាំងនេះ ​បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរ​ជាង​សុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយ​សេចក្តីសុខ ​និងសុភមង្គលពេញលេញ​ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់​យើង​អាចកាន់ប៊ិក ​ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ​ជំនួសដោយការកាន់កាំភ្លើង និង​សព្វាវុធក្នុង​ជម្លោះ​ហិង្សា​ដ៏គួរឱ្យស្អប់ខ្ពើម។

ជាងនេះទៅទៀត ​ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ ​និងមិនមានការព្រួយបារម្ភ ឬ​ខ្វល់ខ្វាយ​អំពីសង្រ្គាម ​និងគ្រាប់មីនឡើយ»។

ឯកឧត្តម បានបន្តទៀតថា បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងប្រទេស​កម្ពុជា​ក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ ​សម្ដេចតេជោ នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាល​បានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោស សម្អាតមីន ​និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង ​និងអភិវឌ្ឍន៍​ប្រទេសជាតិឡើងវិញ ពីព្រោះ​បញ្ហាមីន ​និងសំណល់​យុទ្ធភណ្ឌសង្គ្រាម​នេះ មិនត្រឹមតែជាការគំរាមកំហែងមក​លើសេចក្តីសុខ សុវត្ថិភាព ​និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏​ស្មុគ្រស្មាញ​ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ​ ជារួមផងដែរ។ ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រា​គ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយ​នេះបាន​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ ​ដែលមានរហូតដល់ជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ ។

ឯកឧត្តម បានក៏បានលើកឡើងផងដែរថា ​រាជរដ្ឋាភិបាលកន្លងមក ​បានខិតខំប្រឹងប្រែងគ្រប់​លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត​ សំដៅធ្វើយ៉ាងណាជំរុញឱ្យសកម្មភាពកម្ចាត់​មីន​នេះ ឱ្យ​ទទួលបានជោគជ័យ។

យ៉ាងណាក៏ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ​ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការ​លះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ​ និងមន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបាន​យកចិត្តទុក​ដាក់​ក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លា និង​ឧត្ដុង្គឧត្ដម​ ជូន​ជាតិមាតុភូមិរបស់យើង ដោយ​មិនគិត​អំពី​អាយុជីវិតរបស់ខ្លួន។ ពលិកម្ម និងភក្តីភាពចំពោះបុព្វហេតុជាតិទាំងនេះ គឺពិតជា​គំរូវីរភាព​ដ៏ប្រពៃបំផុត ​ដែលប្រជាជនខ្មែរទាំងមូល ​គោរពដឹងគុណជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តា​ប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន ​និងសប្បុរសជនទាំងអស់ ដែលបានជួយ​ឧបត្ថម្ភគាំទ្រ​ដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយ​នឹងសេចក្តីសង្ឃឹម​យ៉ាង​មុតមាំថា ការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការដ៏​ថ្លៃថ្លាទាំងនេះ នឹងនាំទៅ​ដល់ការសម្រេច​បាននូវ​ទស្សនវិស័យរួម “កម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥” ដូចការរំពឹងទុកផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm