ប្រជាជន​កោះ​តៃវ៉ាន់​និយាយថា ទស្សនកិច្ច​របស់លោក​ស្រី Pelosi ជាការ​បង្កើន​ជម្លោះ ​និង​មិន​ទុកចិត្ត​គ្នា

2022/08/04 10:12:22 pm        728

​កោះ​តៃវ៉ាន់​៖ ប្រជាជន​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi មកកាន់​កោះ​តៃវ៉ាន់​ គឺ​គ្មានអ្វី​ក្រៅពី​ការបង្ហាញ​នយោបាយ​ដែល​អាចធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​រីក​ធំ និង​ធ្វើ​ឲ្យ​មាន​ការមិនទុកចិត្ត​គ្នា​រវាង​ប្រជាជន​កោះ​តៃវ៉ាន់ និង​ចិនដីគោក​នោះទេ​។

ខណៈ​ឈប់​ចត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោកស្រី Pelosi នៅ​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ បានធ្វើ​ឲ្យ​ប្រទេស​ចិន​ប្រឆាំង​យ៉ាងខ្លាំង និង​មាន​កំហឹង​។​ ពលរដ្ឋ​នៅ​ទីក្រុង​តៃប៉ិ​បាន​និយាយ​ថា​ លោកស្រី Pelosi បានមក​ធ្វើ​ទស្សនកិច្ច​ក្នុង​គោលបំណង​ផ្ទាល់ខ្លួន​របស់​លោក​ស្រី ខណៈ​រដ្ឋបាល​លោក Biden កំពុង​ព្យាយាម​ដើម្បី​ដោះស្រាយ​អតិផរណា ដែល​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​រយៈ​ពេល 40ឆ្នាំ​មកនេះ​កាលពី​ខែមិថុនា​ជាង 9% ហើយ​បានធ្វើឱ្យ​ប្រជាជន​អាមេរិក​រាប់លាន​នាក់​ជួប​បញ្ហា ​ដោយ​ការកើនឡើង​តម្លៃ​សំខាន់ៗ​ដូចជា​ស្បៀងអាហារ លំនៅឋាន​ និង​ឧស្ម័ន​ជាដើម​។

លោក Chang Yao Tsung អ្នករស់នៅ​ក្នុង​ទីក្រុង​តៃប៉ិបាន​និយាយថា ​ពួកគេ​មាន​បញ្ហា​របស់គេ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​គឺ​គ្រាន់តែ​ជាការ​បង្ហាញ​នយោបាយ​តែប៉ុណ្ណោះ​។ ពួកគេ​ផ្លាស់ប្តូរ​គោល​ដៅ​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍ និង​ជៀសវាង​ការយកចិត្តទុកដាក់រ​បស់​ប្រជាជន​អំពី​សិទ្ធិ​មនុស្ស និង​អតិផរណា​។ ពួកគេ​និយាយ​អំពី​សិទ្ធិមនុស្ស​គ្រប់​ទីកន្លែង ហើយ​ពួកគេ​ជា​អ្នក​ដែល​មិន​អើពើ​នឹង​សិទ្ធិមនុស្ស​។ កោះ​តៃវ៉ាន់គួរតែ​ចាក​ចេញពី​ភាគី​អាមេរិកដោយ​មិន​ឆ្លើយតប ហើយ​គេច​ចេញពី​ឥទ្ធិពល​របស់​អាមេរិក​។ លោកនិយាយថា មានការ​ព្រួយបារម្ភ​ថា ការធ្វើដំណើរ​របស់លោក​ស្រី Pelosi អាច​បង្កឱ្យមាន​ការបែកបាក់​នៅ​ទូទាំង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm